ទីតាំងទី១ ជ្រកក្រោមស្លាកយីហោហាងកាហ្វេសាសាស្ថិតក្នុងភូមិ ដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យនិង
ទីតាំងទី២ នៅទល់មុខផ្សារដីថ្មី ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ដោយឃាត់ខ្លួនអ្នកកាន់ឡូតូចំនួន ៣នាក់ (ស្រី)
និងដោយធ្វើការដកហូតសម្ភារៈមួយចំនួនដូចខាងក្រោម៖
-កុំព្យូទ័រ ៣គ្រឿង
-ទូរសព្ទដៃ ៣គ្រឿង
សម្ភារៈពាក់ព័ន្ធនឹងល្បែងឡូតូខាងលើ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌមានជ័យ យកទៅរក្សាទុក នៅសាលាខណ្ឌមានជ័យជាបណ្ដោះអាសន្ន មនុស្សត្រូវបានបញ្ជូនទៅបុស្តិនគរបាល ស្ទឹងមានជ័យទី៣ ដេីម្បីសាកសួរបន្តតាមនិតិវិធី និង បានធ្វើកិច្ចសន្យាជាមួយម្ចាស់ទីតាំងខាងលើបញ្ចប់ការបើកជួលរកស៊ីលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ បើសិនជាម្ចាស់ផ្ទះនៅបន្តជួលទៀតនឹងទទួលខុសត្រូវតាមមុខច្បាប់។







