អភិបាលខេត្តព្រៃវែង និងលោកជំទាវ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ជុំវិញសាលាខេត្ត សរុបប្រមាណ ៤៥០នាក់ ធ្វើដំណើរកម្សាន្តនៅខេត្តសៀមរាប រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ទី៣ ខែកុម្ភៈ
ដំណើរកម្សាន្តនេះ គឺជាការជួបជុំ ដើម្បីថ្លែងអំណរគុណ និងជាការលើកទឹកចិត្តសម្រាប់មន្ត្រីរាជការ មន្ត្រីកិច្ចសន្យាសាលាខេត្ត ដែលបានខិតខំបំពេញការងារជូនអង្គភាពបានយ៉ាងល្អប្រសើរក្នុងរយៈពេលកន្លងមក និងដើម្បីជាការបង្កើន និងរក្សានូវភាពស្និទស្នាល សាមគ្គីភាព និងអនុស្សាវរីយ៍ល្អៗ ជាមួយគ្នារវាងថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីកិច្ចសន្យា ព្រមទាំងក្រុមគ្រួសាររបស់មន្ត្រីរាជការសាលាខេត្តព្រៃវែងផងដែរ។














