គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.psc-news.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
មហាជនសំណូមពរដល់ លោកសុឹម ឃាង អធិការស្រុកកោះធំ សូមជួយមានវិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងល្បែងអនឡាញ២កន្លែង ដែលកំពុងតែធ្វើសកម្មភាពលួច លាក់លេងយ៉ាងសកម្មនៅភូមិព្រែកថ្មី នឹង ភូមិស្វាយលើ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាលផងទាន...

គេហទំព័រ ចាស់ www.psc-news.com ប្តូទៅគេហទំព័រ ថ្មី www.promsochea-hotnews.com.kh
គេហទំព័រ www.psc-hotnews.com ដំណើការតាមប្រកាសលេខ ១៧៨ ព.ម ប្រក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ។​ អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។

មហាជនសំណូមពរដល់ លោកសុឹម ឃាង អធិការស្រុកកោះធំ សូមជួយមានវិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងល្បែងអនឡាញ២កន្លែង ដែលកំពុងតែធ្វើសកម្មភាពលួច លាក់លេងយ៉ាងសកម្មនៅភូមិព្រែកថ្មី នឹង ភូមិស្វាយលើ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាលផងទាន...

 មហាជនសំណូមពរដល់ លោកសុឹម ឃាង អធិការស្រុកកោះធំ សូមជួយមានវិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងល្បែងអនឡាញ២កន្លែង ដែលកំពុងតែធ្វើសកម្មភាពលួច លាក់លេងយ៉ាងសកម្មនៅភូមិព្រែកថ្មី នឹង ភូមិស្វាយលើ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាលផងទាន...

កណ្ដាល៖មហាជនសំណូមពរដល់ លោកសុឹម ឃាង អធិការស្រុកកោះធំ   សូមជួយមានវិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងល្បែងអនឡាញ  ដែលកំពុងតែធ្វើសកម្មភាពយ៉ាងរលូល  នៅក្នុងភូមិព្រែកថ្មី នឹង ភូមិស្វាយលើ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាលនេះផងទាន ។ 

ប្រភពបានរាយការណ៍ថា ល្បែងអនឡាញកំពុងដំណើរ ការលួចលាក់បើកប្រឆាំងទៅនឹងបទបញ្ជារបស់រាជ រដ្ឋាភិបាល ពួកថៅកែល្បែងស៊ីសងដែលនៅតែផ្គើន នេះបញ្ជាក់ឲ្យឃើញថាអាជ្ញាធរឃុំព្រែកថ្មី នៅ តែបណ្តែតបណ្ដោយឲ្យមានល្បែងស៊ីសងតាមអនឡាញ យ៉ាងសកម្មដដែល។

យោងតាមប្រភពព័ត៌មានច្បាស់ការបានបញ្ជាក់ឲ្យដឹងថា ទីតាំងល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធ អនឡាញ ២ទី តាំងនេះ បើកលេងជារៀងរាល់ថ្ងៃ ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន ហាក់រក្សាភាពស្ងៀមស្ងាត់។

មជ្ឈដ្ឋានខាងក្រៅ! និងពលរដ្ឋក្នុងមូលដ្ឋានរិះគន់ចំៗទៅលើអាជ្ញាធរនិង សមត្ថកិច្ច ឃុំព្រែកថ្មី ថាហា ក់បណ្ដែតបណ្ដោយនិងព្រងើយកន្តើយមិនបង្ក្រាបចំពោះទីតាំងបនល្បែងខាងលើ បណ្តោយឲ្យបើកដំ ណើរការបានយ៉ាងរលូន ថែមទាំងមិនអនុវត្ត គោលនយោបាយភូមិ/ឃុំ មានសុវត្ថិភាព ដែលដាក់ចេញដោយក្រសួងមហាផ្ទៃ។
ទីតាំងខាងលើ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋា នមានការព្រួយបារម្ភជាខ្លាំង អំពីបញ្ហាសុវត្ថិភាពគ្រួសារខ្លាចប្តីនិងកូនពួកគាត់មានការផុងខ្លួនជាមួយល្បែងនេះ ហើយល្បែងខុសច្បាប់ទាំងនេះ ជាដើមចម នៃអំពើហិង្សា ម្យ៉ាងទៀតខ្លាចកើតនូវអំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជាចោរលួច ឆក់ ប្លន់ ជាដើម។

ប្រជាពលរដ្ឋអំពាវនាវដល់លោកសុឹម ឃាង អធិការស្រុកកោះធំ  មេត្តាចាត់មន្រ្តីក្រោមឱវាទជួយត្រួតពិនិត្យផងទាន ដេីម្បីរក្សាសន្តិសុខសង្គមជូនពលរដ្ឋក្នុងមូលដ្ឋានខណ:ពេលលោកមេប៉ុស្តិ៍ ឃុំព្រែកថ្មី រក្សាភាពស្ងៀមស្ងាត់៕

ទាក់ទិននិងករណីខាងលើ អង្គភាពយើងមិនអាចសុំការបំព្លឺពីអាជ្ញារធម៍នឹង សមត្ថកិច្ចក្នុងមូលដ្ឋាបាននោះទេ។

ទោះជាយ៉ាងណាក្ដី អ្នកដែលមានប្ដីជាអ្នកញៀនល្បែង សង្ឃឹម ថា សមត្ថកិច្ច នឹងបង្ក្រាបល្បែងជល់មាន់តាមអនឡាញខាងលើនេះ មិនខានឡើយ។ ដើម្បីកុំឱ្យល្បែងអនឡាញទាំងនេះ បង្វែរស្មារតីពលរដ្ឋឱ្យភ្លេចការងារហើយវក់វីប្រមូលលុយមកភ្នាល់ផ្សងសំណាង។ ខណៈថៅកែដែលជាអ្នកបើកល្បែង”អនឡាញ”ចាំទទួលផលស្រាប់ៗ យ៉ាងច្រើនសន្ធឹកសន្ធាប់៕






Previous Post Next Post