គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.psc-news.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
អាជ្ញាធររាជធានីភ្នំពេញ ជួសជុល និងកែលម្អរហេដ្ឋារចនាសម្ព័ន្ធ លើផ្លូវពាក់ព័ន្ធនានា ជុំវិញផ្សារដើមគភ្លាម បន្ទាប់ពីបញ្ឈប់អាជីវករមិនឱ្យលក់

គេហទំព័រ ចាស់ www.psc-news.com ប្តូទៅគេហទំព័រ ថ្មី www.promsochea-hotnews.com.kh
គេហទំព័រ www.psc-hotnews.com ដំណើការតាមប្រកាសលេខ ១៧៨ ព.ម ប្រក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ។​ អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។

អាជ្ញាធររាជធានីភ្នំពេញ ជួសជុល និងកែលម្អរហេដ្ឋារចនាសម្ព័ន្ធ លើផ្លូវពាក់ព័ន្ធនានា ជុំវិញផ្សារដើមគភ្លាម បន្ទាប់ពីបញ្ឈប់អាជីវករមិនឱ្យលក់

 

អាជ្ញាធររាជធានីភ្នំពេញ ជួសជុល និងកែលម្អរហេដ្ឋារចនាសម្ព័ន្ធ លើផ្លូវពាក់ព័ន្ធនានា ជុំវិញផ្សារដើមគភ្លាម បន្ទាប់ពីបញ្ឈប់អាជីវករមិនឱ្យលក់
ចេញផ្សាយ ថ្ងៃទី 

អាជ្ញាធររាជធានីភ្នំពេញ បានដំណើរការ សំអាតអនាម័យ ជួសជុល និងកែលម្អរហេដ្ឋារចនាសម្ព័ន្ធ នៅលើផ្លូវពាក់ព័ន្ធនានា ជុំវិញផ្សារដើមគចាស់ភ្លាមៗ បន្ទាប់ពីអាជ្ញាធរបញ្ឈប់មិនឱ្យលក់តទៅទៀត ដោយតម្រូវឱ្យអាជីវករទាំងអស់ ប្ដូរទីតាំងថ្មីទៅលក់នៅផ្សារដើមគថ្មី ខណ្ឌព្រែកព្នៅ ដោយដំណើរការនេះ ត្រូវបានហាមដាច់ខាត មិនឱ្យអាជីវករដែលធ្លាប់លក់ដូរ តាមចិញ្ចើមផ្លូវ ជាពិសេសលើផ្លូវ ជុំវិញផ្សារដើមគ វិលត្រឡប់មកបន្តលក់ដូរយ៉ាងអាណាធិបតេយ្យដូចដែលធ្លាប់លក់ដូរពីមុនទៀតឡើយ ។ នេះជាការបញ្ជាក់របស់លោកស្រីដោ សម្ផស្ស នាយិការងនិងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពរញ នៅព្រឹកថ្ងៃអាទិត្យទី១៨ ខែមករា ឆ្នាំ២០២៦ ។

ក្នុងនោះ លោក ស្រី ដោសម្ផស្ស បានបញ្ជាក់ទៀតថា៖អ្វីដែលអាជ្ញាធរ កំពុងតែអនុវត្ត ជុំវិញការរៀបចំសណ្តាប់ធ្នាប់ និងស្តារឡើងវិញ នូវសោភ័ណ្ឌភាព ជុំវិញផ្សារដើមគនាពេលនេះ បាននិងកំពុងទទួលបាន ការសាទរយ៉ាងច្រើនលើសលប់ ពីសំណាក់ប្រជាពលរដ្ឋក្នុងតំបន់ ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងរាជធានីភ្នំពេញ ។

បន្ថែមលើនេះ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោកស្រី អ្នកនាំពាក្យ បានអំពាវនាវដោយទទូច ឱ្យអាជីវករមួយចំនួនតូចលក់ដូរតាមចិញ្ចើមផ្លូវ និងលើផ្លូវជុំវិញផ្សារដើមគរ ដែលនៅមិនទាន់ទទួលយក នូវការសម្របសម្រួលរបស់អាជ្ញាធររាជធានីភ្នំពេញ សម្រេចមកទទួលយកតាមអ្វីដែលបានព្រមព្រៀងគ្នាទៅ ដើម្បីចូលរួមក្នុងការរៀប ចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយ ក៏ដូចជាការកែលម្អរ សោភ័ណ្ឌភាពទីក្រុង ស្របទៅនឹងអ្វីដែលរាជធានីភ្នំពេញ ទទួលបានចំណាប់ថ្នាក់ ជាទីក្រុងគោលដៅទេសចរណ៍ល្អបំផុត ក្នុងចំណោមទីក្រុងធំៗទាំង២០ជុំវិញពិភពលោក សម្រាប់ឆ្នាំ២០២៦នេះ ។

សូមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ នឹងមិនអនុញ្ញាត ឱ្យមានការលក់ដូរគ្មានសណ្ដាប់ធ្នាប់ នៅលើដងផ្លូវ ចិញ្ចើមផ្លូវ នៅតំបន់ ជុំវិញផ្សារដើមគទៀតទេ ចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦តទៅ ៕ ដោយ៖ AKP សួស សំរិត


Previous Post Next Post