(រាជធានីភ្នំពេញ)នាព្រឹកថ្ងៃសុក្រ ១៤ រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១
រដ្ឋបាលខណ្ឌបឹងកេងកង លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌបឹងកេងកង លោកស្រីអភិបាលរងខណ្ឌ ក្រុមការងារកាកបាទក្រហមកម្ពុជាខណ្ឌបឹងកេងកង លោកស្រី ម៉ែន សុភាវី អនុប្រធានអចិន្ត្រៃយ៍ អនុសាខាសមាគមនារីកម្ពុជាដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ខណ្ឌបឹងកេងកង បានអញ្ជើញចុះចែកអំណោយជូនប្រជាពលរដ្ឋខ្វះខាតចំនួន ៤០គ្រួសារ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
* អំណោយរួមមាន៖
•អង្ករចំនួន ២៥គីឡូ
•មី ចំនួន៥ កញ្ចប់
•ម៉ាស់ចំនួន ២០
•ត្រីខ ៤ កំប៉ុង
•ថ្នាំ ១កញ្ចប់
•តែ ២កញ្ចប់
•ស្ករស ចំនួន១ គីឡូ
•ទឹកដោះគោខាប់ ចំនួន ២កំប៉ុង
•ភួយ ចំនួន ១
សូមបងប្អូនបន្ដចូលរួមអនុវត្ដវិធានការរបស់ក្រសួងសុខាភិបាល និងចូលរួមគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា" ៣កុំ ៣ការពារ" ។

