(រាជធានីភ្នំពេញ)នាព្រឹកថ្ងៃសុក្រ ១៤ រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១
រដ្ឋបាលខណ្ឌបឹងកេងកង លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង និងជាប្រធានអនុសាខាកាកបាទក្រហមខណ្ឌ បានអញ្ជើញសំណេះសំណាលជាមួយសមាគមមនុស្សចាស់នៅក្នុងខណ្ឌបឹងកេងកេង និងបន្តចែកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនដល់ចាស់ជរាចំនួន ៧០នាក់ មកពីសង្កាត់ទាំង០៧ ក្នុងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដោយក្នុងមួយនាក់ទទួលបានភួយមួយ អាវរងារមួយ ក្រម៉ាមួយ និងថវិកាចំនួនប្រាំម៉ឺនរៀល។
សូមបងប្អូនបន្ដចូលរួមអនុវត្ដវិធានការរបស់ក្រសួងសុខាភិបាល និងចូលរួមគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា" ៣កុំ ៣ការពារ" ។
លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង និងជាប្រធានអនុសាខាកាកបាទក្រហមខណ្ឌ បានអញ្ជើញសំណេះសំណាលជាមួយសមាគមមនុស្សចាស់នៅក្នុងខណ្ឌបឹងកេងកេង និងបន្តចែកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
ដោយPSC
-

