ដោយមានការយកចិត្តទុកដាក់ និងពន្លឿនពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ ម៉ោង៨:៣០នាទី លោក ប៉ាង លីដា អភិបាលរងខណ្ឌ បានដឹកនាំក្រុមការងាររដ្ឋបាលខណ្ឌ សហការជាមួយក្រុមការងារគណៈកម្មការអន្តរក្រសួងដោះស្រាយផលប៉ះពាល់គម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងខ្សែទី៣ បានចុះពិនិត្យទីតាំងការរុះរើផលប៉ះពាល់ (បានឯកភាពគ្នារួចរាល់) ស្ថិតនៅសង្កាត់ចោមចៅទី១ និងទី៣ ខណ្ឌពោធិ៍សែនជ័យ
១. ផ្លូវក្រវ៉ាត់ក្រុងខ្សែទី៣
២. ផ្លូវវត្តអង្គតាមិញ
បន្តដឹកនាំក្រុមការងាររដ្ឋបាលខណ្ឌ ចុះវាស់វែងនិងពិនិត្យផ្ទៀងផ្ទាត់ទំហំផ្លូវវត្តអង្គតាមិញ ស្ថិតនៅសង្កាត់ចោមចៅ ទី១ ខណ្ឌពោធិ៍សែនជ័យ។

