គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.psc-news.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានដឹកនាំលោកនាយក ប្រធានការិយាល័យពាក់ព័ន្ធ តំណាងអធិការនគរបាលខណ្ឌ តំណាងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ និង សង្កាត់ទាំង៧ ចូលរួមប្រជុំពិភាក្សាការងាររៀបចំបុណ្យព្រះសព សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ប្រធានក្រុមឧត្តមក្រុមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព ឯកឧត្ដម ហួត ហៃ និង ឯកឧត្ដម នួន ផារ័ត្ន អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ តាមប្រព័ន្ធ Zoom Meeting ។

គេហទំព័រ ចាស់ www.psc-news.com ប្តូទៅគេហទំព័រ ថ្មី www.promsochea-hotnews.com.kh
គេហទំព័រ www.psc-hotnews.com ដំណើការតាមប្រកាសលេខ ១៧៨ ព.ម ប្រក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ។​ អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។

លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានដឹកនាំលោកនាយក ប្រធានការិយាល័យពាក់ព័ន្ធ តំណាងអធិការនគរបាលខណ្ឌ តំណាងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ និង សង្កាត់ទាំង៧ ចូលរួមប្រជុំពិភាក្សាការងាររៀបចំបុណ្យព្រះសព សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ប្រធានក្រុមឧត្តមក្រុមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព ឯកឧត្ដម ហួត ហៃ និង ឯកឧត្ដម នួន ផារ័ត្ន អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ តាមប្រព័ន្ធ Zoom Meeting ។

(រាជធានីភ្នំពេញ)នៅវេលាម៉ោង ១៥ៈ០០ នាទីរសៀល ថ្ងៃចន្ទ ២កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ ២០២១ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានដឹកនាំលោកនាយក ប្រធានការិយាល័យពាក់ព័ន្ធ តំណាងអធិការនគរបាលខណ្ឌ តំណាងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ និង សង្កាត់ទាំង៧ ចូលរួមប្រជុំពិភាក្សាការងាររៀបចំបុណ្យព្រះសព សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ប្រធានក្រុមឧត្តមក្រុមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព ឯកឧត្ដម ហួត ហៃ និង ឯកឧត្ដម នួន ផារ័ត្ន អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ តាមប្រព័ន្ធ Zoom Meeting ។
បន្ទាប់ពីបញ្ចប់ពីកិច្ចប្រជុំតាមរយះប្រពន្ធ័ Zoomeeting របស់រដ្ឋបាលរាជធានីភ្នំពេញរួចមក លោក ឌី រត្ន័ខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានណែនាំអោយសង្កាត់ទាំង ៧ អនុវត្តន៍ សារាចរណែនាំលេខ ០៦ សរណន របស់រដ្ឋាភិបាលកម្ពុជា ស្តីពីការចូលរួមគោរព ព្រះវិញ្ញាណក្ខន្ធព្រះសព សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ដោយធ្វើការផ្សព្វផ្សាយ តាមសារាចរណែនាំ មាន៣ចំណុច ដូចខាងក្រោម ។ ១. ត្រូវផ្សព្វផ្សាយ ប្រកាសថ្ងៃទី ០៨ ខែ ធ្នូ ឆ្នាំ២០២១ជាថ្ងៃកាន់ទុក្ខជាផ្លូវការ។ ២. គ្រប់ក្រសួង ស្ថាប័ន សាលារៀន មន្ទីរពេទ្យរបស់រដ្ឋ ឯកជនទាំងអស់ និងមន្ត្រីរាជកា់រ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ គ្រប់ទីវត្តអារាម ព្រមទាំងប្រជាជនទូទាំងប្រទេស ត្រូវបង្ហូតទង់ជាតិត្រឹមពាក់កណ្តាលនៃដងទង់ជាតិ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ ។ ៣. គ្រប់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ជាតិ និងឯកជនទាំងអស់ ត្រូវផ្អាកការសម្តែង និងចាក់ផ្សាយនូវទស្សនីយភាពផ្សេងៗ ដែលមានលក្ខណៈសប្បាយគគ្រឹកគគ្រេង នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ ។ - ប្រគល់ជូនសង្កាត់ពាក់ពន្ធ័ ពង្រឹងបញ្ហាសន្តិសុខ និង សណ្តាប់ធ្នាប់ អនាម័យ លើផ្លូវ ៦០ម៉ែត្រអោយជាប់ជាប្រចាំផងដែរ ។
Previous Post Next Post