គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.psc-news.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
បនល្បែងមាន់ជល់ តាមអនឡាញ ក្នុងបុរីរុងរឿង សង្កាត់ចោមចៅ 1សង្ស័យជាឆ្នាំងបាយ របស់លោកមេប៉ុស៌្តសង្កាត់ចោមចៅទី១

គេហទំព័រ ចាស់ www.psc-news.com ប្តូទៅគេហទំព័រ ថ្មី www.promsochea-hotnews.com.kh
គេហទំព័រ www.psc-hotnews.com ដំណើការតាមប្រកាសលេខ ១៧៨ ព.ម ប្រក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ។​ អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។

បនល្បែងមាន់ជល់ តាមអនឡាញ ក្នុងបុរីរុងរឿង សង្កាត់ចោមចៅ 1សង្ស័យជាឆ្នាំងបាយ របស់លោកមេប៉ុស៌្តសង្កាត់ចោមចៅទី១

។
ភ្នំពេញ៖បនល្បែងស៊ីសង មាន់ជល់ តាមអនឡាញ មួយកន្លែងក្នុងបុរីរុងរឿង សង្កាត់ចោមចៅ 1ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ កំពុងតែបើកលេងដំណើរការយ៉ាងរលូន ដោយមានភ្នាល់ដាក់លុយគ្នារាប់ម៉ឺនរៀល ក្នុងមួយដៃៗ ដោយសមត្ថកិច្ច ពាក់ពន្ធ័ក្នុងមូលដ្ឋាន មិនមានវិធានការចុះបង្ក្រាប បែរជារក្សារភាពស្ងៀមស្ងាត់ទៅវិញ ដោយករណីនេះគេមានការសង្ស័យថា បនល្បែងខាងលើនេះ  អាចជាឆ្នាំងបាយ របស់លោក មេប៉ុស៌្តសង្កាត់ចោមចៅទីមួយ ផងក៌មិនដឹង ទើបមិនមានការទប់ស្កាត់និងបង្ក្រាបតាមបទបញ្ជារបស់ថ្នាក់លើ។ ប្រភពពីប្រជាពលរដ្ឋបានលើកឡើងថា?ទីតាំងបនល្បែងមាន់ជល់តាមអនឡាញ ខាងលើនេះបានបើកលេង តាំងពីព្រឹករហូតដល់យប់អាធ្រាត្រ ស្រែកហ៊ោកញ្ជ្រៀវអឺងកង ដោយមិនរំខានដល់អាជ្ញាធរពាក់ព័ន្ធសោះឡើយ ដោយពួកគាត់កំពុងមានការព្រួយបារម្ភ ជាខ្លាំងខណៈពេលដែលឃើញក្រុមអ្នកញៀនល្បែងទាំងនោះ ប្រមូលផ្តុំក្បាលគ្នាចូលមកលេងល្បែងស៊ីសង ភ្នាល់លុយគ្នាសុីសាច់ហូតឈាម ជារៀងរាល់ថ្ងៃបែរជាអាជ្ញាធរនិងសមត្ថកិច្ច នៅក្នុងមូលដ្ឋាននៅក្នុងសង្កាត់ចោមចៅទី១ ហាក់បីដូចជាគ្មានចំណាត់ការទាល់តែសោះ។ ប្រភពដ៌ដែលបានបន្តទៀតថា? រាល់ថ្ងៃនេះពួកគាត់មានការព្រួយបារម្មណ៍ចំពោះសុខសុវត្ថិភាពរបស់ពួកគាត់ ព្រោះថាបើទីកន្លែងណាមានបើកលេងល្បែងស៊ីសង ទីកន្លែងនោះមិនយូរទេ? នឹងកើតមានអំពើចោរកម្មដូចជា៖លួច.ឆក់.និងគោសផ្ទះ កើតហឹង្សារក្នុងគ្រួសារជាក់ជាមិនខាន ជាពិសេសបនល្បែងមាន់ជល់មួយកន្លែងខាងលើនេះ គឺសម្បូរទៅដោយអ្នកញៀនល្បែង ដែលមានលុយច្រើនចូលទៅលេងជារៀងរាល់តែម្តង។ ប្រភពខាងលើបានលើកឡើងទៀតថា?ពួកគាត់បានរាយការណ៌ជូនអាជ្ញាធរនិងសមត្ថខាងលើជាបន្តបន្ទាប់ ប៉ុន្តែមិនមានចំណាត់ការណ៌ ក្នុងការទប់ស្កាត់បនិងបង្ក្រាបសោះឡើយ?ទំនងបនល្បែងជល់មាន់តាមអនឡាញ ខាងលើនេះ អាចជាឆ្នាំងបាយរបស់អស់លោកមេប៉ុស្តិ៍អស់ហើយផងក៌មិនដឹង។ សូមជម្រាបថា?ល្បែងស៊ីសងគឺជាអំពើល្មើសច្បាប់ ដែលរាជរដ្ឋភិបាលកម្ពុជា ដែលមានសម្តេចតេជោហ៊ុនសែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចលោកតែងតែចេញបទបញ្ជាដល់អាជ្ញាធរនិងសមត្ថកិច្ចគ្រប់រាជធានីខេត្ត ត្រូវនាំគ្នាទប់ស្កាត់និងបង្ក្រាបអោយខាងតើបាន ដើម្បីអនុវត្តន៌នូវគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថភាពទាំង៧ចំណុច។ មហាជនបានសំណូមពរដល់លោកម៉ន វុធី អធិការខណ្ឌពោធិ៍សែនជ័យ ពិសេស លោកហែមដារិទ្ធចៅហ្វាយខណ្ឌពោធិ៍សែនជ័យ សូមមេត្តាជួយចេញបទបញ្ជា ដល់អស់លោកអាជ្ញាធរនិងសមត្ថកិច្ចស្រុកគងពិសី ដើម្បីមានវិធានការណ៌ទប់ស្កាត់និងបង្ក្រាបងល្បែងមាន់ជល់ តាមអនឡាញខាងលើនេះអោយខាងតែបាន ដើម្បីអនុវត្តតាមគោលនយោបាយភូមិ ឃុំសង្កាត់មានសុវត្ថភាពទាំង៧ចំណុច របស់រាជរដ្ឋាភិបាលកម្ពុជា។
Previous Post Next Post