19/០7/២០២២
ភ្នំពេញ ÷ ប្រភពពីប្រជាពលរដ្ឋ រស់នៅខណ្ខ៧មករា ក្រុងភ្នំពេញបន្ទាប់ពីមានដំណក់ទឹកភ្លៀងកក់ខែនិងរដូវវស្សាឈានចូលមកដល់ ភាពល្បីល្បាញរបស់ សួគ៌ ត្រូវបានល្បីកក្រើករីកសុះសាយ នៅក្រុងភ្នំពេញនិងតាមបណ្តាខេត្តនាៗ អ្នកណាក៍ស្គាល់ដែរ។
សេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ និងមន្ត្រីរាជការ មជ្ឈដ្ឋានបានលើកឡើងថា តា សួគ៌ គួរតែត្រូវ លោក ឃួង ស្រេង ចៅហ្វាយក្រុងភ្នំពេញផ្តល់ មេដាយមាស នឹងប័ណ្ណសរសើរជូន បុគ្គលរូបនេះ។
ព្រោះកន្លងទៅ សួគ៌និងសម្ព័ន្ធមិត្តរបស់គាត់បានខិតខំពុះពារគ្រប់បែបយ៉ាង នៃឧបសគ្គ ដើម្បីទ្រទ្រង់កម្រិតជីវភាព សមត្ថកិច្ច មន្ត្រី ដែលភ្លេចគោលនយោបាយភូមិឃុំ សង្កាត់មានសុវត្តិភាព។
អស់រយៈពេល២ឆ្នាំកន្លងទៅ សួគ៌ គាត់បានចេញទៅក្រៅប្រទេស អាមេរិក ក្តីប៉ុន្តែសកម្មភាពនេះ គាត់បានផ្ទេរទៅអោយមនុស្សស្រីជំនិតរបស់គាត់គ្រប់គ្រងប្រកបដោយសុវត្តិភាព តាមផែនការចង្អុលបង្ហាញរបស់ សួគ៌ នឹងសម្ព័ន្ធមិត្តមេល្បែងស៊ីសងភ្នាល់ទឹកភ្លៀងនេះ ។
តាមប្រភពពីចាស់ៗដែលជាសែចិន នឹងយួន ដែលមានជំនាញខាងមើលផ្ទៃពពកឬខ្សែទឹកភ្លៀង នៅម្តុំខាងក្រោយអតីតសណ្ឋាគារស នឹងអ្នកចូលចិត្តលេងល្បែងភ្នាល់ចាក់ទឹកភ្លៀង នៅម្តុំផ្លូវផ្ការាំទឹករាំ នឹងស្តាតអូឡាំពិកបាននិយាយថា បច្ចុប្បន្នល្បែងភ្នាល់ទឹកភ្លៀងក្នុងទីក្រុងភ្នំពេញ គឺត្រូវ សួគ៌ រត់ការបង់ផ្តាច់ទាំងអស់ មិនអាចចន្លោះ ដែលនាំអោយបង្ករការលំបាកក្នុងការលេងនោះទេ ជាពិសេសអាជ្ញាធរសមត្ថកិច្ចគ្រប់ឋានានុក្រម ។
ព្រោះថា សួគ៌ គឺជាស្តេចក្រាញ់ក្នុងតំណែងនេះ គឺគ្មាននណាហ៊ានប្តូរតួនាទីភារកិច្ចរបស់គាត់បាននោះឡើយ ព្រោះថាតំណែងគាត់គ្រប់គ្រងតាំងតែពីជំនាន់លោក ឃួង ស្រេង មានតួនាទីជាអភិបាលរងខណ្ឌទួលគោក បន្តទៅកាន់ជាអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បន្តទៅធ្វើជាអភិបាលខ័ណ្ឌ សែន សុខ ដែលត្រូវរាជរដ្ឋាភិបាល បានបង្កើតខ័ណ្ឌសែនសុខមុនគេ ! នឹងហូតមកដល់ពេលនេះ ឯកឧត្តម ឃួង ស្រេង ត្រូវបានឈរក្នុងតំណែងជាអភិបាលរាជធានីភ្នំពេញ ក៏មិនអាចមានលទ្ធិភាពប្រើកណ្តាប់ដៃដែក បំបែកសំបុកល្បែងស៊ីសងភ្នាល់ទឹកភ្លៀងខុសច្បាប់ក្នុងទីក្រុងភ្នំពេញបាននោះដែរ ។
ពាក់ព័ន្ធក្នុងករណីកើតមានលេងល្បែងភ្នាល់ទឹកភ្លៀងខុសច្បាប់យ៉ាងកក្រើករាជធានីភ្នំពេញនេះ ត្រូវបានមជ្ឈដ្ឋាន មន្ត្រីរាជការ ប្រជាពលរដ្ឋលើកឡើងថា មានតែ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស នឹងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញម្នាក់គត់ដែលហ៊ានបញ្ចេញកណ្តាប់ដៃដែកក្នុងការបង្ក្រាប ។
ទាក់ទិននិងរឿងល្បែងភ្នាល់ទឹកភ្លៀង តេីលោកមេបញ្ជាការកងអាវុធហត្ថរាជធានីភ្នំពេញ ឯកឧត្តម រ័ត្ន ស៊្រាង មិនហ៊ានបង្ក្រាបទៀតនោះ សួគ៌ ដែលគេស្គាល់ថា ជាមេការ(ឆៃហ៊ួរ) រត់ការចាយលុយបង្កើតល្បែងស៊ីសងភ្នាល់ទឹកភ្លៀងខុសច្បាប់ដ៏ធំស្ទើពេញមួយស្រុកខ្មែរនេះ នឹងក្លាយជាអធិរាជស្តេចក្រាញ់ ក្នុងស្រុកខ្មែរ ក្នុងរបរបើកល្បែងភ្នាល់ទឹកភ្លៀងខុសច្បាប់នេះ ក្នុងតំណែងមិនក្រោម២០ឆ្នាំនោះឡើយក្នុងក្រុងភ្នំពេញ។ (បឋម)





