គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.psc-news.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
មហាជនបានលើកឡើងថា សាច់ញាត្តិរបស់លោកស៊ីមគង់ បានកាន់តំណែងសំខាន់ៗនៅក្នុងរដ្ឋបាលសាលាស្រុកស្រីសន្ធរ មានចំនួនរហូតដល់ទៅ៤នាក់។

គេហទំព័រ ចាស់ www.psc-news.com ប្តូទៅគេហទំព័រ ថ្មី www.promsochea-hotnews.com.kh
គេហទំព័រ www.psc-hotnews.com ដំណើការតាមប្រកាសលេខ ១៧៨ ព.ម ប្រក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ។​ អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។

មហាជនបានលើកឡើងថា សាច់ញាត្តិរបស់លោកស៊ីមគង់ បានកាន់តំណែងសំខាន់ៗនៅក្នុងរដ្ឋបាលសាលាស្រុកស្រីសន្ធរ មានចំនួនរហូតដល់ទៅ៤នាក់។

កំពង់ចាម៖មហាជនបានលើកឡើងតាមសារTelegram ថា?បច្ចុប្បនេះ នៅក្នុងរដ្ឋបាលស្រុកស្រីសន្ធរ ខេត្តកំពង់ចាម សាច់ញាត្តិ របស់លោកស៊ីមគង់ ចៅហ្វាយស្រុកស្រីសន្ធរ បាននាំគ្នាកាន់មុខតំណែងសំខាន់ៗ នៅក្នុងរដ្ឋបាលសាលាស្រុកស្រីសន្ធរ មានចំនួនរហូតដល់ទៅ៤នាក់នៅក្នុងអង្គភាពតែមួយ។ មហាជនបានលើកឡើងទៀតថា? ក្រុមគ្រួសារ របស់លោកស៊ីមគង់ ដែលបានកាន់មុខតំណែងសំខាន់ៗ នៅក្នុងរដ្ឋបាលសាលាស្រុកស្រីសន្ធរ មានឈ្មោះដូចជា (១)លោកស៊ីមគង់ កាន់តំណែង ជាចៅហ្វាយស្រុកស្រីសន្ធរ។(២)កូនប្រុសបង្កើតរបស់លោកស៊ីមគង់ឈ្មោះស៊ីមគង់ វឌ្ឍនះ កាន់តំណែង ការងារនៅច្រកចេញចូលតែមួយ នឹងមុខងារជាប្រធានការិយាល័យសាធារណះការស្រុកស្រីសន្ធរ។(៣)ឈ្មោះអ៉ី វិចិត្រ ក្មួយរបស់ លោកស៊ីមគង់ កាន់ត្រាសាលាស្រុកស្រីសន្ធរ។ (៤)លោកវៃ គីមសែរ ត្រូវជាក្មួយរបស់លោកស៊ីមគង់ កាន់តំណែងជា អនុប្រធានសូរិយាដីស្រុកស្រីសន្ធរ។ ពាក់ព័ន្ធនិងជុំវិញករណីខាងលើនេះ លោកស៊ីមគង់ចៅហ្វាយស្រុកស្រីសន្ធរ មិនអាចសូមការបកស្រាយបំភ្លឺលំអិតបាននោះទេ?តាមសារwhatsApp ខណះពេលដែលលោកស៊ីមគង់ បានចូលមើលសារ តែមិនធ្វើការឆ្លើយតប។ពាក់ព័ន្ធនិងករណីខាងលើនេះ ចាំមើលឯកឧត្តមអ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម ឯកឧត្តមឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ពិសេសសម្តេចក្រឡាហោមសខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមានចំណាត់ការបែបណា ចំពោះករណីខាងលើនេះ។ប្រភពគេហទំព័រសាន់ដេរ
Previous Post Next Post