(ខេត្តកំពង់ចាម)÷ ឈ្មោះ វណ្ណ ជាម្ចាស់ទីតាំងល្បែងសុីសងខុសច្បាប់ មាន់ជល់និងអាប៉ោង មួយកន្លែងនេះមានខ្នងបង្អែកធំហើយមើលទៅ បានមានទីតាំងសម្រាប់ផ្លាស់ប្ដូរលេងមានច្រើនកន្លែង៖
-(ទី១)ចំណុចចំការកៅស៊ូ ស្ថិតនៅភូមិគីឡូបី -(ទី២)ស្ថិតនៅភូមិអណ្ដូងស្វាយ
(ទី៣)ជាក់ស្តែងនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២នេះ នៅភូមិព្រះ ទីតាំងល្បែងសុីសងមួយនេះកំពុងបើកលេងយ៉ាងសប្បាយ ដែលស្ថិតនៅក្នុងទឹកដី ឃុំព្រែកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ បច្ចុប្បន្ននេះ នៅតែបន្តបើកល្បែងសុីសងជល់មាន់ និងអាប៉ោងខុសច្បាប់ យ៉ាងសកម្ម ។ តើ ឈ្មោះ វណ្ណ ម្នាក់នេះមានបារមីខ្លាំងបុណ្ណា? រឺមានខ្នងធំនៅពីក្រោយ ទើប លោកវរសេនីយ៍ឯក ឯម វឌ្ឍនា អធិការនគរបាលស្រុកស្ទឹងត្រង់ មិនហ៊ានធ្វើការបង្រាប? ហើយនៅតែរក្សាភាពស្ងៀមស្ងាត់ មិនចាត់វិធានការ បានហ៊ានបណ្តោយឲ្យទីតាំងល្បែងមួយនេះបើកលេងយ៉ាងអនាធិបតេយ្យ។
បើយោងតាមប្រជាពលរដ្ឋនិងអ្នកធ្លាប់បានចូលទៅលេងល្បែងនៅទីកន្លែងនោះរាយការណ៍មកថា ÷ ឈ្មោះ វណ្ណ ជាម្ចាស់ទីតាំងល្បែងខាងលើនេះ កំពុងតែកៀងគរគ្នីគ្នាមកជួបជុំ!បើកល្បែងខុសច្បាប់ ជល់មាន់និងអាប៉ោង នៅក្នុងទឹកដី ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ បានយ៉ាងរំភើយ! ឬមួយដោយសារឈ្មោះ វណ្ណ ម្ចាស់ទីតាំងល្បែងមួយនេះ សែនត្រូវអស់ហើយ? រឺមួយបានផ្ដល់លាភសក្ការៈប្រចាំខែ ទៅឲ្យ អាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន ជាថ្នូរដើម្បីមិនឲ្យបង្រ្កាបទីតាំងល្បែងមួយនេះ។ទើបម្ចាស់ទីតាំងល្បែងសុីសង ហ៊ាននាំគ្នាបើកលេងជល់មាន់ ភ្នាល់ចាក់លុយ ក្នុង១គូៗ រាប់ លាន.រៀល) ទៅដល់ រាប់ ពាន់.ដុល្លារ.ចំណែកអាប៉ោងក៍ចាក់លុយធំៗទៀតផង ហើយនាំគ្នាស្រែកហ៊ោកញ្ជៀវយ៉ាងសប្បាយហាក់ដូចមិនខ្លាចញញើត អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន។
គួរម្លឹកថា កន្លងមកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលពាក់ពន្ធ័ ទូទាំងប្រទេសត្រូវតែបង្ក្រាបរាល់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ដើម្បីធានាសុខសុវត្ថិភាពជួនប្រជាពរដ្ឋ ឲ្យស្របតាម គោល នយោបាយ ភូមិ ឃុំ មានសុវត្តិភាព ទាំង៧ចំណុច របស់ រាជរដ្ឋាភិបាល ដែលដាក់ចេញដោយក្រសួងមហាផ្ទៃ ។
ជុំវិញបញ្ហារឿងល្បែងសុីសងខុសច្បាប់របស់លោក វណ្ណ មួយកន្លែងនេះអង្គភាពសារព័ត៌មានយើងព្យាយាមរាយការណ៍ផ្តល់ព័ត៌មាននិងសុំការបំភ្លឺពីលោកវរសេនីយ៍ឯក ឯម វឌ្ឍនា អធិការនគរបាលស្រុកស្ទឹងត្រង់ដែរតែខលមិនចូល។
ពាក់ព័ន្ធនឹងករណីខាងលើនេះដែរ អង្គភាពសារព័ត៌មានយើងរង់ចាំបកស្រាយបំភ្លឺពីអាជ្ញាធរពាក់ព័ន្ធឬ សមុីភាគីពាក់ព័ន្ធទាំងអស់រៀងរាល់ម៉ោងធ្វើការ។
ជុំវិញករណីនេះប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាន ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ បាននាំគ្នាធ្វើការសំណូមពរ ហើយជឿជាក់ទៅដល់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាពិសេស ឧត្តមសេនីយ៍ទោ ឯម កុសល់ ជាស្នងការនគរបាលខេត្តកំពង់ចាម រួមទាំង ឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម គួរតែមានវិធានការចាត់កម្លាំងជំនាញ ក្រោមឪវាទ ចុះធ្វើការបង្ក្រាបផងទាន!។
អង្គភាព អ្នកសារព័ត៌មាន គ្រាន់តែជា កញ្ចក់ ឆ្លុះបញ្ចាំង និងផ្សព្វផ្សាយព័ត៌មាន និងជាដៃគូរ ក្នុងការ អភិវឌ្ឍន៍ សង្គមជាតិ សូមអរគុណ៕ដោយ៖អ្នកម្រមាញ់ព័ត៌មាន







