គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.psc-news.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
ទីតាំងល្បែងស៊ីសងមាន់ជល់ តាមអនឡាញ នៅក្នុងឃុំស្វាយទាប សង្ស័យជាឆ្នាំងបាយរបស់លោកប៉ែន ទៀងចំរើន អធិការស្រុចំការលើ

គេហទំព័រ ចាស់ www.psc-news.com ប្តូទៅគេហទំព័រ ថ្មី www.promsochea-hotnews.com.kh
គេហទំព័រ www.psc-hotnews.com ដំណើការតាមប្រកាសលេខ ១៧៨ ព.ម ប្រក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ។​ អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។

ទីតាំងល្បែងស៊ីសងមាន់ជល់ តាមអនឡាញ នៅក្នុងឃុំស្វាយទាប សង្ស័យជាឆ្នាំងបាយរបស់លោកប៉ែន ទៀងចំរើន អធិការស្រុចំការលើ

កំពង់ចាម៖មហាជននៅក្នុងឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម បានលើកឡើងថា?បច្ចុប្បន្ននេះ ទីតាំងល្បែងស៊ីសង ជល់មាន់តាមអនឡាញ កំពុងតែពេញនិយមនិងបើកដំណើរការយ៉ាងរលូន ដោយក្រុមអ្នកញៀនល្បែង បានប្រមូលផ្តុំគ្នាលេងភ្នាល់ដាក់លុយ ដោយបានស្រែករំពងអឺងកង គ្មានខ្វល់ខ្វាយពីទោសទណ្ឌបណ្តិចណាទាល់តែសោះ(ពោ)គឺទី តាំងល្បែងស៊ីសងមាន់ជល់តាមអនឡាញខាងលើនេះ ទំនងសង្ស័យជាឆ្នាំងបាយរបស់លោកប៉ែន ទៀងចំរើន អធិការស្រុចំការលើផងក៌មិនដឹង ទើបបានជាលោកប៉ែន ទៀងចំរើន មិនមានចាត់វិធានការទប់ស្កាត់និងបង្ក្រាប និងមិនអនុវត្តតាមគោលនយោបាយភូមិឃុំមានសុវត្ថភាពទាំង៧ចំណុចរបស់រាជរដ្ឋាភិបាលកម្ពុជា។ មហាជនខាងលើបានលើកឡើងទៀតថា?ពួកគាត់ធ្លាប់បាន រាយការណ៌ជូនសមត្ថជាបន្តបន្ទាប់ ប៉ុន្តែមិនមានចំណាត់ការណ៌ ក្នុងការទប់ស្កាត់ និងបង្ក្រាបសោះឡើយ?ទំនងទីតាំងល្បែងស៊ីសងជល់មាន់ តាមអនឡាញនខាងលើនេះសង្ស័យជាឆ្នាំងបាយរបស់លោកប៉ែន ទៀងចំរើន អធិការស្រុចំការលើផងក៌មិនដឹង។សូមជម្រាបថា?ល្បែងស៊ីសងគឺជាអំពើល្មើសច្បាប់ ដែលរាជរដ្ឋភិបាលកម្ពុជា ដែលមានសម្តេចតេជោហ៊ុនសែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចលោកតែងតែចេញបទបញ្ជាដល់អាជ្ញាធរនិងសមត្ថកិច្ចគ្រប់រាជធានីខេត្ត ត្រូវនាំគ្នាទប់ស្កាត់ និងបង្ក្រាបអោយខាងតើបាន ដើម្បីចូលរួមអនុវត្តន៌តាមគោលនយោបាយភូមិឃុំមានសុវត្ថភាពទាំង៧ចំណុច។ ពាក់ព័ន្ធនិងទីតាំងល្បែងស៊ីសងខាងលើនេះ ដែលកំពុងតែដំណើរការយ៉ាងរលូន ហើយបែរជាសមត្ថកិច្ច នៅក្នុងមូលដ្ឋានបានរក្សា ភាពស្ងៀតស្ងាត់បែបនេះ អាចដូចជាការលើកឡើង របស់មហាជនពិតប្រាកដមែន? ដោយទីតាំងល្បែងស៊ីសងមាន់ជល់តាមអនឡាញ ខាងលើនេះ អាចទំនងជាឆ្នាំងបាយរបស់លោកប៉ែន ទៀងចំរើន អធិការស្រុចំការលើដូចការលើកឡើងរបស់មហាជន ពិតប្រាកដមែនទើបបានជា លោកប៉ែន ទៀងចំរើន បានរក្សាភាពស្ងៀមស្ងាត់ ដោយមិនអនុវត្តតាមគោលនយោបាយភូមិឃុំមានសុវត្ថភាពទាំង៧ចំណុចរបស់រាជរដ្ឋាភិបាលកម្ពុជា។    មហាជនបានសំណូមពរដល់លោកឯម កុសលស្នងការខេត្តកំពង់ចាម និងលោកសោ សាវឿន មេប៉េអឹមខេត្តកំពង់ចាម មេត្តាជួយចាត់វិធានការតាមផ្លូវច្បាប់ចំពោះទីតាំងល្បែងស៊ីសងមាន់ជល់តាមអនឡាញ ខាងលើនេះ អោយខាងតែបាន ដើម្បីអនុវត្តន៌តាមគោលនយោបាយភូមិឃុំ មានសុវត្ថភាពទាំង៧ចំណុចរបស់រាជរដ្ឋាភិបាលកម្ពុជា
Previous Post Next Post