ចេញផ្សាយនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២)
(ខេត្តកំពង់ស្ពឺ) គួរំលឹកផងដែរថា ៖ កន្លងមក សម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជារឲ្យមន្រ្តីនគរបាលពាក់ព័ន្ធក្រោមឱវាទទូទាំងប្រទេស ត្រូវតែបង្រ្កាបរាល់ល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ។ ព្រោះយើងដឹងហើយថា ទីណាមានល្បែងស៊ីសង ទីនោះនឹងមានបទល្មើសនានា កើតឡើងជាហូរហែ ធ្វើឲ្យភូមិឃុំគ្មានសុវត្ថិភាព ប្រជាពលរដ្ឋរស់នៅដោយក្ដីព្រួយបារម្ភ ដូចទីតាំងមាន់ជល់តាមប្រព័ន្ធអនឡាញមួយកន្លែងនេះ កំពុងតែរួមចំណែក នូវការបង្កើតបទល្មើសនានា ឲ្យកើតមានឡើងនៅក្នុង ភូមិ/ឃុំដោយអាជ្ញាធរ ដូចជាមិនទទួល ដឹង លឺ នៅល្បែងស៊ីសងមួយកន្លែងនេះ ដែរស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ១៣២ ភូមិទួល ឃុំព្រៃក្រសាំង ស្រុកឧដ្ដុង្គ ខេត្តកំពង់ស្ពឺ។
តាមប្រភពពីប្រជាពលរដ្ឋបានបង្ហើបប្រាប់ឱ្យដឹងថា ទីតាំងមាន់ជល់តាមប្រព័ន្ធអនឡាញខាងលើនេះ កំពុងតែបើកទទួលក្រុមអ្នកញៀនល្បែងឲ្យចូលលេងភ្នាល់ស្រែកហ៊ោកញ្ជ្រៀវទ្រហឹងអឹងកង ដោយគ្មានការរំខានពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចនោះឡើយ។
សូមលោករសេនីយ៍ឯក ខឹម សាម៉ុន អធិការស្រុកឧដុង្គ មានចំណាត់ការផង និងជួយមើលមន្ត្រីក្រោមឱវាទដែលរក្សាការពារនៅក្នុងទឹកដី ភូមិ/ឃុំ ខាងលើផង តើរាល់ថ្ងៃនេះគាត់រវល់ធ្វើអ្វីដែរ? បានជាបណ្ដែតបណ្ដោយ អោយមានល្បែងស៊ីសង បង្កើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយសេរីបែបនេះ?
ប្រជាពលរដ្ឋកន្ទឹងរង់ចាំមើលថាតើចំណាត់ការអាជ្ញាធរពាក់ព័ន្ធពិសេសលោកវីរៈសេនីយ៍ឯក ខឹម សាម៉ុន អធិការស្រុកឧដុង្គ តើ ហ៊ាន រឺ មិនហ៊ាន? នៅការបង្ក្រាបទីតាំងល្បែងជល់មាន់តាមប្រព័ន្ធអនឡាញ មួយកន្លែងនេះ ? ។





