ខេត្តព្រៃវែង៖ ទីតាំងបនល្បែងមាន់ជល់តាមទូរទស្សន៌ ក្នុងស្រុកពាមរក៍ចំនួន២ឃុំ
បង្កប់ក្នុងរោងកាហ្វេរ មានដូចជា ឃុំព្រែកខ្សាយខ នឹងឃុំពាមរក៍ ក្នុងស្រុកពាមរក៍ ខេត្តព្រៃវែងកំពុងតែបើកដំណើរការយ៉ាងរលូន គ្មានដឹងសៅរ៌អាទិត្យនោះទេ?ដោយលោកមេប៉ុស៌្តទាំង ២ឃុំ និងលោកសេងពន្លក បានរក្សាភាពស្ងៀមស្ងាត់ មិនទប់ស្កាត់និងបង្ក្រាប តាមបទបញ្ជារបស់ឯកឧត្តមនេត សាវឿន និងសម្តេចក្រឡាហោមសខេង (ពោល)គឺមិនអនុវត្ត តាមគោលនយោបាយភូមិ,ឃុំមានសុវត្ថភាពទាំង៧ចំណុចរបស់រាជរដ្ឋាភិបាលកម្ពុជា។យោងតាមប្រភពព័ត៌មាន បានអោយដឹងថា?បនល្បែងជល់មាន់តាមទូរទស្សន៌ខាងលើនេះ ក្រុមអ្នកញៀនល្បែង បានប្រមូលផ្តុំក្បាលគ្នា លេងភ្នាល់ដាក់លុយរាប់ម៉ឺនរៀលក្នុងមួយគូរៗ។អ្វីដែលមហាជនហួសចិត្តនោះ គឺអាជ្ញាធរនិងសមត្ថកិច្ចស្រុកពាករក៍ មិនដែលមានវិធានការទប់ស្កាត់និងបង្ក្រាប ក្រុមអ្នកញៀនល្បែងជល់មាន់តាមទូរទស្សន៌ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់បានម្តងណាសោះឡើយ។
ប្រភពពីប្រជាពលរដ្ឋបានលើកឡើងថា?ទីតាំងបនល្បែងមាន់ជល់តាមទូរទស្សន៌ខាងលើនេះបានបើកលេង ជារៀងរាល់ថ្ងៃគ្មានដឹងសៅរ៌អាទិត្យនោះទេ? ដោយក្រុមអ្នកញៀនល្បែង បាននាំគ្នាស្រែកហ៊ោកញ្ជ្រៀវអឺងកង ដោយមិនរំខានដល់អាជ្ញាធរពាក់ព័ន្ធសោះឡើយ ដោយពួកគាត់កំពុងមានការព្រួយបារម្ភ ជាខ្លាំងខណៈពេលដែលឃើញក្រុមអ្នកញៀនល្បែងទាំងនោះ ប្រមូលផ្តុំក្បាលគ្នាចូលមកលេងល្បែងស៊ីសង ភ្នាល់ដាក់លុយ របៀបសុីសាច់ហូតឈាម ជារៀងរាល់ថ្ងៃ បែរជាអាជ្ញាធរនិងសមត្ថកិច្ច នៅក្នុងមូលដ្ឋាន ហាក់បីដូចជាគ្មានចំណាត់ការទាល់តែសោះ។ ប្រភពដ៌ដែលបានបន្តទៀតថា? រាល់ថ្ងៃនេះពួកគាត់មានការព្រួយបារម្មណ៍ចំពោះសុខសុវត្ថិភាពរបស់ពួកគាត់ ព្រោះថាបើទីកន្លែងណាមានបើកលេងល្បែងស៊ីសង ទីកន្លែងនោះមិនយូរទេ? នឹងកើតមានអំពើចោរកម្មដូចជា៖លួច.និងគាស់ផ្ទះ អាចកើតជាអំពើហឹង្សារ នៅក្នុងគ្រួសារជាក់ជាមិនខានឡើយ។
ប្រភពខាងលើ បានលើកឡើងទៀតថា?ពួកគាត់ធ្លាប់បានរាយ
ការណ៌ជូនអាជ្ញាធរនិងសមត្ថខាងលើជាបន្តបន្ទាប់ ប៉ុន្តែមិនមានចំណាត់ការណ៌ ក្នុងការទប់ស្កាត់បនិងបង្ក្រាបសោះឡើយ?ទំនងពួកគាត់ត្រូវថ្នាំសណ្តំ ពីមេបនល្បែងខាងលើនេះអស់ហើយមើលទៅ។ សូមជម្រាបថា? ល្បែងស៊ីសងគឺជាអំពើល្មើសច្បាប់ ដែលរាជរដ្ឋភិបាលកម្ពុជា ដែលមានសម្តេចតេជោហ៊ុនសែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចលោកតែងតែចេញបទបញ្ជាដល់អាជ្ញាធរនិងសមត្ថកិច្ចគ្រប់រាជធានីខេត្ត ត្រូវនាំគ្នាទប់ស្កាត់និងបង្ក្រាបអោយខាងតើបាន ដើម្បីអនុវត្តន៌នូវគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថភាពទាំង៧ចំណុច។
ពាក់ព័ន្ធនិងករណីបនល្បែងជល់មាន់តាមទូរទស្សន៌ខាងលើនេះល្មមដល់ពេលលោក ព្រំសន្ធរស្នងការខេត្តព្រៃវែងសូមមេត្តាជួយចេញបទបញ្ជា ដល់អស់សមត្ថកិច្ចក្រោមឱវាទ ដើម្បីមានវិធានការណ៌ទប់ស្កាត់និងបង្ក្រាបងល្បែងមាន់ជល់ទូរទស្សន៍ទោះខាងលើនេះអោយខាងតែបាន ខណះពេលដែលលោក សេង ពន្លកអធិការស្រុកពាមរក៍ រក្សាភាពស្ងៀមស្ងាត់
ដោយមិនអនុវត្តតាមគោលនយោបាយភូមិ ឃុំសង្កាត់មានសុវត្ថភាពទាំង៧ចំណុច របស់រាជរដ្ឋាភិបាលកម្ពុជា។





