គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.psc-news.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
ល្បែងភ្នាល់សុីសងប្រជល់មាន់អនឡាញតាមកញ្ចក់ទូរទស្សន៍ បើកលេងយ៉ាងអឺងកង នៅបណ្តោយផ្លូវ៣១៩ ក្នុងសង្កាត់ព្រៃឆ្លាក់នឹងសង្កាតចេកសមត្ថកិច្ចពាក់ពន្ធ័នៅមូលដ្ឋានមិនមានវិធានការទប់ស្កាត់នឹងបង្រ្កាប

គេហទំព័រ ចាស់ www.psc-news.com ប្តូទៅគេហទំព័រ ថ្មី www.promsochea-hotnews.com.kh
គេហទំព័រ www.psc-hotnews.com ដំណើការតាមប្រកាសលេខ ១៧៨ ព.ម ប្រក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ។​ អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។

ល្បែងភ្នាល់សុីសងប្រជល់មាន់អនឡាញតាមកញ្ចក់ទូរទស្សន៍ បើកលេងយ៉ាងអឺងកង នៅបណ្តោយផ្លូវ៣១៩ ក្នុងសង្កាត់ព្រៃឆ្លាក់នឹងសង្កាតចេកសមត្ថកិច្ចពាក់ពន្ធ័នៅមូលដ្ឋានមិនមានវិធានការទប់ស្កាត់នឹងបង្រ្កាប

ស្វាយរៀង៖តាមប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា!« នៅតាមបណ្តោយផ្លូវ៣១៩ ក្នុងសង្កាត់ព្រៃឆ្លាក់និងសង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង មានទីតាំងល្បែងសុីសងប្រជល់មាន់អនឡញ បើកអោយភ្ញៀវចូលលេងបានយ៉ាងគគ្រឹកគគ្រេងសមត្ថកិច្ចពាក់ពន្ធ័ក្នុងមូលដ្ឋានធ្វើមិនដឹងមិនឮ»។ ប្រជាពលរដ្ឋបានបន្តទៀតថា!«គាត់មានការភ័យខ្លាចជាខ្លាំងដោយក្នុងមូលដ្ឋានរបស់ពួកគាត់សំបូរទៅដោយទីតាំងល្បែងសុីសងជាច្រើនកន្លែងបែបនេះ ហើយជារៀងរាល់ថ្ងៃឃើញមានអ្នកលេងចេញចូលតាំងពីព្រឹកដល់ល្ងាច»។ ប្រភពបានន្ថែមថា៖ «ល្បែងស៊ីសងគ្រប់ប្រភេទ ជាឫសគល់នៃបទល្មើសចោរកម្ម លួច ឆក់ ប្លន់ និង កេីត ករណីហិង្សា ក្នុងគ្រួសារ ជាដើម ជាហេតុ នាំឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្មណ៍ ភ័យខ្លាច និងភាពអសន្តិសុខ នៅក្នុងសង្គម​ក៏ដូចក្នុងមូលដ្ឋានផងដែរ»។ ក្នុងករណីទាក់ទងនិងល្បែងសុីសងខាងលើនេះប្រជាពលរដ្ឋសំណូមពរយ៉ាងទទូចដល់លោក វរសេនីយ៍ទោ កែន រិទ្ធី អធិការក្រុងស្វាយរៀងលោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀងនឹងឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង មេត្តា ចាត់កម្លាំងជំនាញ ចុះបង្ក្រាបទីតាំងល្បែងសុីសងខុសច្បាប់ប្រជល់មាន់អនឡាញខាងលើនេះ ដើម្បីឲ្យស្របតាម គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ទាំង៩ចំណុចរបស់រាជរដ្ឋាភិបាលដែលបានដាក់ចុះ ផងទាន៕(នៅមានត) សូមរំលឹកផងដែរថា កាលពីល្ងាចថ្ងៃពុធទី០១ខែ០៨ឆ្នាំ២០២២ អង្គភាពយើងខ្ញុំបានរាយការជូនលោក កែន រិទ្ធី អធិការក្រុងតាមរយះទូរសព្ទ័លោកបានឆ្លើយថា«ចាំលោកទៅមើល»តែរហូតមកដល់ពេលនេះទីតាំងទាំងនោះនៅតែបន្តបើកលេងដដែល។ ជុំវិញការចុះផ្សាយខាងលើអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ នឹងម្ចាស់ទីតាំងរៀងរាល់ម៉ោងធ្វើការ។ សូមអរគុណ
Previous Post Next Post