(ខេត្តសៀមរាប៖ )មហាជនរង់ចាំមើលថាតើលោកឧត្តមសេនីយ៍ត្រី តេង ចាន់ណាត ស្នងការនគបាលខេត្តសៀមរាប នៅតែបណ្ដែតបណ្ដោយ អោយកើតមានបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ តាមប្រព័ន្ធទូរទស្សន៍អនឡាញ រីកពាសពេញក្រុងខេត្ត ដែលលោកគ្រប់គ្រោងបន្តទៀតរឺយ៉ាងណា?ទើបថ្មីៗនេះក្រុមសារព័ត៌ជាច្រើនអង្គភាពបានឃើញ តារាងបាល់ទះ មួយកន្លែង នៅផ្លូវចុងកៅស៊ូ ជិតផ្លូវឡើងទៅភ្លើងស្តុប ផ្លូវជាតិលេខ៦ ចម្ងាយ ១៥០ ម៉ែត្រ កំពុងបើកល្បែងស៊ីសង ដែលច្បាប់ហាមឃាត់នោះ គឺ៖ ជល់មាន់ ហាយឡាយ តាមទូរទស្សន៍អនឡាញ ក្នុងមួយគូរៗ ១លានទៅ២លានរៀល បែជាអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាននាំគ្នាធ្វើមើលមិនឃើញសម្ងំស្ងៀមឈឹងមិនបង្ក្រាប ធ្វើដូចគ្មានរឿងអ្វីកើតមានឡើងនៅក្នុងដែនអស់លោកគ្រប់គ្រងបបទោះបីអង្គភាពអ្នកសារព័ត៌មានព្យាយាមខលរាយការណ៍ជូនលោក ដា ចំរើនអធិការក្រុងសៀមរាប និង ឧត្តមសេនីយ៍ត្រីតេងចាន់ណាតដែរ ខលចូលគ្មានអ្នកលើក និងផ្ញើរូបភាពទីតាំងតាមប្រព័ន្ធWhatsApp លោកបើកមើលដែរ តែលោកមិនបានឆ្លើយតបនោះទេ។
សូមបញ្ជាក់ផងដែលថា៖ ទីតាំងតារាងបាល់ទះ មានបង្កប់ ជល់មាន់ ហាយឡាយតាមទូរទស្សន៍ នៅផ្លូវចុងកៅស៊ូ ខាងលើ ស្ថិតក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ បើយោងតាមប្រភពពីរអ្នកលេងបាល់ទះបានអោយដឹងថា៖ តារាងបាល់ទះនេះ ទើបតែបើកថ្មី បានជិតពីខែមកហើយ តែដោយសារក្រុមញៀនល្បែងស៊ីសងនោះចេះតែចូលមកលេងដោយសំអាងថានៅក្នុងតារាងបាល់ទះពុំមានបញ្ហាអីនោះទេ។
បើតាមការបញ្ជាក់ឲ្យដឹងពីអ្នកមើលការខុសត្រូវនៅតារាងបាល់ទះខាងលើ បានបង្ហាប់ថាជា របស់ ឈ្មោះ(មេខ្លាំង) រីឯលោកមេប៉ុស្តិ៍សង្កាត់ស្លក្រាមបានបញ្ជាក់ផងដែរថា ទីតាំងមួយនេះត្រូវបានធ្វើកិច្ចសន្យាកាលពីសប្តាហ៍មុនម្ដងរួចមកហើយ តែដោយឡែកជាក់ស្ដែងនៅថ្ងៃទី ៤ខែសីហាឆ្នាំ ២០២២ នេះ ទីតាំងតារាងបាល់ទះបង្កប់ ល្បែងមាន់ជល់តាមទូរទស្សន៍អនឡាញ នៅតែអាចបើកដំណើរការលេងបានដោយសេរីដដែល។
ប្រភពពីមហាជនបានរិះគន់ចំៗថា៖ បើគ្មានសមត្ថកិច្ចមូលដ្ឋាន ជាអ្នកបើកដៃអោយនោះ ចាំមើលហ៊ានបើកបនល្បែងស៊ីសង ភ្នាល់ ជល់មាន់ ក្នុងតារាងបាល់ទះនេះទៀតដែរឬទេ?
ប្រជាពលរដ្ឋរស់នៅក្នុងក្រុងសៀមរាបខេត្តសៀមរាបកំពុងមានការព្រួយបារម្ភជាខ្លាំង និងបានលើកឡើងថា តើឯណាទៅ(ភូមិឃុំមានសុវត្ថិភាពទាំង០៧ចំណុច) បើល្បែងស៊ីសងកើតឡើងរីកដូចផ្សិតពាសពេញក្រុងសៀមរាប ចឹងនោះតើប្រសាសន៍ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគបាលជាតិ ដែលកន្លងមកលោកក្រើនរំលឹក ដល់អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានទាំងអស់ ត្រូវរួមគ្នាបង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ គឺមិនអោយកើតមានដាច់ខាតផ្ទុយមកវិញតើអស់លោកចាត់ទុកប្រសាសន៍ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន នៅមានប្រសិទ្ធភាពដែលឬទេ? ទើបបានជាអស់លោក អនុវត្តផ្ទុយពីគោលការណ៍និងផ្គើនប្រសាសន៍ថ្នាក់ដឹកនាំយ៉ាងដូច្នេះ។
ពលរដ្ឋសូមសំណូមពរទៅដល់ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគបាលជាតិ ជាពិសេស ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និង លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប សូមមេត្តាចាត់កម្លាំងគណះបញ្ជាការឯកភាព ចុះធ្វើការទប់ស្កាត់ បង្ក្រាបទីតាំង តារាងបាល់ទះនៅផ្លូវចុងកៅស៊ូ ខាងលើនេះផងទាន៕












