គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.psc-news.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
ទីតាំងបើកលេងល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធ(អនឡាញ)ខុសច្បាប់មួយកន្លែង កំពុងតែបើកដំណើរលេងយ៉ាងអនាធិបតេយ្យ

គេហទំព័រ ចាស់ www.psc-news.com ប្តូទៅគេហទំព័រ ថ្មី www.promsochea-hotnews.com.kh
គេហទំព័រ www.psc-hotnews.com ដំណើការតាមប្រកាសលេខ ១៧៨ ព.ម ប្រក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ។​ អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។

ទីតាំងបើកលេងល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធ(អនឡាញ)ខុសច្បាប់មួយកន្លែង កំពុងតែបើកដំណើរលេងយ៉ាងអនាធិបតេយ្យ

ភ្នំពេញ៖ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ទីតាំងបើកលេងល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធ(អនឡាញ)ខុសច្បាប់ និងជាជម្រកនៃបទល្មើស កំពុងតែបើកដំណើរលេង យ៉ាងអនាធិបតេយ្យ ស្ថិតនៅភូមិទួលពង្រ សង្កាត់សង្កាត់ចោមចៅ១ ដែលជាដែនសមត្ថកិច្ចរបស់លោក ម៉ន វុទ្ធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ និងលោក នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចោមចៅទី១ កំពុងតែបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋស្លូតត្រង់ក្នុងមូលដ្ឋាន។ ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានលួចខ្សឹបប្រាប់សារព័ត៌មានទាំងភ័យខ្លាចថា៖ សព្វថ្ងៃពួកគាត់មានការភ័យខ្លាចចំពោះទីតាំងបើកលេងល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធ(អនឡាញ)ខុសច្បាប់ទាំងនេះណាស់ ពោលគឺ៖ ទីតាំងនេះសម្បូរទៅដោយពពួកជនញៀនល្បែងទាំងថ្ងៃទាំងយប់. ហើយពួកគាត់ក៏មិនហ៊ានរាយការណ៍ ឬក៏ផ្តល់ព័ត៌មានដល់អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធដែរ «ក្រោមមូលហេតុ៖ ខ្លាចក្រុមញៀនល្បែងនិងម្ចាស់ទីតាំងនោះស្អប់» ទើបបានជូនដំណឹង មកអង្គភាពសារព័ត៌មានដើម្បីធ្វើការផ្សព្វផ្សាយឲ្យដឹងដល់អាជ្ញាធរនិងសមត្ថកិច្ចក្នុងដែនដី។ ពាក់ព័ន្ធទៅនិងទីតាំងខាងលើនេះខាងសារព័ត៌មានក៏បានរាយការណ៍ផ្ដល់ព័ត៌មានជូនដល់លោក ម៉ន វុទ្ធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចោមចៅទី១ តាមរយៈខលទូរស័ព្ទ និងតាមរយៈ WhatsApp រួចហើយ ប៉ុន្តែនៅតែមិនទាន់មានចំណាត់ការ មិនដឹងថាទីតាំងទាំងនោះមានអ្វីពាក់ព័ន្ធជាមួយនឹង លោក ម៉ន វុទ្ធី និងលោក នាយប៉ុស្តិ៍ដែរឬយ៉ាងណាទើបមិនព្រមបង្ក្រាប។ តើ លោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ មានវិធានការយ៉ាងណាវិញ ចំពោះការអនុវត្តច្បាប់ របស់មន្ត្រី ក្រោមឱវាទ ក្រុមការងារអ្នកសារព័ត៌មានយើងរងចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការ ៕
Previous Post Next Post