ទីតាំងមាន់ជល់តាមទូរទស្សន៍អនទ្បាញជាច្រើកន្លែងនៅស្រុកអង្គរជ័យ ខេត្តកំពត កំពុងបើកដំណើរការយ៉ាងរលូន ខណៈអាជ្ញាធរនិងសមត្ថកិច្ចមិនហ៊ានបង្រ្កាប សង្ស័យជាឆ្នាំងបាយរបស់លោកអធិការស្រុកអង្គរជ័យ
ខេត្តកំពត ៖ ល្បែងសុីសង ខុសច្បាប់មាន់ជល់ទូរទូស្រន៍អនឡាញ ជ្រកក្រោម នៅតាមហាងកាហ្វេ នាៗ នៅស្រុកអង្គរជ័យ ខេត្តកំពត កំពុងបើកដំណើរការយ៉ាងអនាធិបតេយ្យដោយមិនរំខានមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធសូម្បីបន្តិចសោះ
យោងតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង ៧ ចំណុចរបស់រាជរដ្ឋាភិបាលធ្វើអោយប្រជាពលរដ្ឋមានភាពកក់ក្តៅ និងសូមគាំទ្រយ៉ាងពេញទំហឹង តែអ្វីដែល ប្រជាពលរដ្ឋមានការព្រួយបារម្ភ ចំពោះសុវត្ថិភាពរបៀបរៀបរយពីព្រោះនៅទីណាមានល្បែងស៊ីសង ទីនោះនឹងកើតមានអំពើហិង្សា ចោរលួចឆក់ប្លន់និងកាប់សម្លាប់ជាដើម
យ៉ាងណាមិញប្រជាពលរដ្ឋសង្ឃឹមថាលោកអធិការស្រុកអង្គរជ័យនិងអនុវត្តវត្តការតាមបទបញ្ជា ០០៦ របស់អគ្គស្នងការនគរបាលជាតិ ដើម្បីរក្សាសុវត្ថិភាពរបៀបរៀបរយឲ្យបានពេញលេញ ក្នុងនាមលោកអធិការជាមន្ត្រីសាធារណៈបំពេញកាតព្វកិច្ចជូនប្រជាពលរដ្ឋ
ប្រជាពលរដ្ឋដែលរស់នៅជិតទីតាំងខាងលើសូមសំណូមពរដល់ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត មេត្តាជួយអន្តរាគមន៍ដោយក្តីអនុគ្រោះ
ប្រជាពលរដ្ឋស្នើសំុដល់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធស្នងការនគរបាលខេត្តកំពត ចាត់មន្ត្រីជំនាញចុះស៊ើបអង្កេតទីតាំងនៅល្បែងខាងលើដោយក្តីអនុគ្រោះ
អង្គភាពអ្នកសារព័ត៌មានព្រុំសុជា ហតញូស៍ យើងខ្ញុំគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគន់ក្នុងន័យស្ថាបនា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល បណ្ដាញសារព័ត៌មានព្រុំសុជា ហតញ៉ូស៍ យើងខ្ញុំរង់ចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។









