គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.psc-news.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
ស្ត្រីម្នាក់ត្រូវ​ប្តីយក​ពូថៅ​កាប់​​ចិញ្រ្ចាំបណ្តាលអោយស្ត្រីរងគ្រោះរបួសធ្ងន់ធ្ងរ !

គេហទំព័រ ចាស់ www.psc-news.com ប្តូទៅគេហទំព័រ ថ្មី www.promsochea-hotnews.com.kh
គេហទំព័រ www.psc-hotnews.com ដំណើការតាមប្រកាសលេខ ១៧៨ ព.ម ប្រក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ។​ អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។

ស្ត្រីម្នាក់ត្រូវ​ប្តីយក​ពូថៅ​កាប់​​ចិញ្រ្ចាំបណ្តាលអោយស្ត្រីរងគ្រោះរបួសធ្ងន់ធ្ងរ !

ស្ត្រីម្នាក់ត្រូវ​ប្តីយក​ពូថៅ​កាប់​​ចិញ្រ្ចាំបណ្តាលអោយស្ត្រីរងគ្រោះរបួសធ្ងន់ធ្ងរ !
កំពង់ស្ពឺ​ ៖ ​ស្ត្រី​ម្នាក់​បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ ដោយសារ​​បុរសជា​​ប្តី​ជះ​កំហឹង​​កកាប់ប្រពន្ធចំនួន​​៤​ពូថៅ​ហើយ​រត់គេច​ខ្លួន​បាត់​។ក្រោយ​កើតហេតុ​ សាច់ញាតិ​បាន​បញ្ជូនស្ត្រីរងគ្រោះ​​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ ចំណែក​បុរស​​ជា​ប្តី​ ត្រូវ​សមត្ថកិច្ច​កំពុង​ស្វែងរក​ចាប់ខ្លួន​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​។    ​ហេតុការណ៍​ខាងលើនេះ បានកើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃទី២១ ខែសីហា​ ឆ្នាំ ២០២២ ​នៅភូមិ​​ព្រៃ​ងោង​ ឃុំ​ភា​រី​មាន​ជ័យ​ ស្រុក​បរ​សេដ្ឋ ​ខេត្តកំពង់ស្ពឺ ។​    បុរស​ជា​ប្តី​មានឈ្មោះ​ សោម ផេ​ន​ ភេទ​ប្រុស​ អាយុ៦២ឆ្នាំ​ ចំណែក​ស្ត្រី​ជា​ប្រពន្ធ​មានឈ្មោះ​តង់ សុខ​ អាយុ៦៥ឆ្នាំសូមបញ្ជាក់ថាស្ត្រីរងគ្រោះខាងលើមានរបួស​ចំ​មាត់​ខាងស្តាំ​១​និងមួយពូថៅ​ទៀត ចំ​ដៃ​ខាងឆ្វេង២ពូថៅនិង ​ចំ​ក​ខាងស្ដាំ​១​ពូថៅ​ ។ គ្រួសារ​នេះ​មាន​ទីលំនៅ​​ក្នុងភូមិឃុំកើតហេតុ​ខាងលើ ។ តាម​ប្រភព​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា​ ​នៅ​វេលា​ម៉ោង​កើតហេតុ​ខាងលើ​មាន​ករណី​ប្រើ​អំពើ​ហិ.ង្សា​បង្ក​ឡើង​ដោយ​បុរស​ជា​ប្តី​បាន​ធ្វើ​សកម្មភាព​យក​ពូថៅ​កា.ប់​ប្រហារ​ទៅ​លើ​ប្រ​ព​ន្ធ​ចំនួន​៤​ពូថៅ​ បណ្តាល​អោយរ​ងរ​បួស​​យ៉ាងធ្ងន់ធ្ងរ ខណ​:​កំពុង​ដេក​នៅ​លើ​ផ្ទះ​។​បន្ទាប់ពីបង្កហេតុ​រួច បុរស​​ជា​ប្តី​បាន​រត់គេច​ខ្លួន​បាត់​បន្សល់​​ទុក​តែ​វត្ថុ​តាង​នៅ​កន្លែង​កើតហេតុ​ ។​ រីឯ​ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​សាច់ញាតិ​កូនចៅ​ដឹក​បញ្ជូន​ទៅ​ធ្វើការ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ពាក់ព័ន្ធនឹងមូលហេតុ ​មិន​ទាន់​​ដឹង​នៅ​ឡើយ​ទេ​ ព្រោះ​​ស្ត្រី​​រង​គ្រោះ​មិន​អាច​និយាយ​បាន​ ។​ បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​ស្វែងរក​ជន​ដៃដល់​ ដើម្បី​ឃាត់ខ្លួន​យក​មក​ប្រគល់​អោយ​ច្បាប់​ចាត់ការ​តាម​នីតិវិធី​៕
Previous Post Next Post