កម្មករបូមខ្សាច់ម្នាក់បានបាត់បង់អាយុជីវិតភ្លាមៗនៅក្នុងការដ្ឋានបូមខ្សាច់ យីហោ ប៊ុន ហាក់ នៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ
ប្រភព័ត៌មានប្រាប់អោយដឹងថា
ហេតុការណ៍ដ៏អាក្រក់ដែលបណ្តាលអោយកម្មករបូមខ្សាច់ម្នាក់បានបាត់បង់អាយុជីវិតភ្លាមៗ កើតឡើងកាលពីវេលាម៉ោង១៧ និង៣០នាទី ល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ នៅក្នុងចំណុច ការដ្ឋានអាជីវកម្មបូមខ្សាច់លក់ខ្សាច់ ផ្លូវជាតិលេខ១ ភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ប្រភពដដែលប្រាប់បន្តអោយដឹងថា ជនរងគ្រោះនៅក្នុងករណីនេះឈ្មោះ ផូ សុខចើង ភេទ ប្រុស អាយុ ៣៥ឆ្នាំ មុខរបរ កម្មករ ការដ្ឋានបូមខ្សាច់ យីហោ ប៊ុន ហាក់ បច្ចុប្បន្នស្នាក់នៅការដ្ឋានបូមខ្សាច់កន្លែងកើតហេតុ និងមានស្រុកកំណើតនៅភូមិត្រពាំងបិត ឃុំបឹងណាយ ស្រុកព្រៃឈ ខេត្តកំពង់ចាម តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញបច្ចេកទេស កោសល្យវិច្ច័យ វិទ្យាសាស្ត្ត្រ នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា ជនរងគ្រោះពិតជាបានស្លាប់ដោយការឈ្លក់ទឹក និង កៀបដើមទ្រូង មូលហេតុទុយោបូមខ្សាច់បង្ហូរទឹកចេញស្រូបជនរងគ្រោះ ទើបបណ្តាលអោយស្លាប់បែបនេះ ក្រោយពីធ្វើកោសល្យវិច្ច័យចប់សព្វគ្រប់សមត្ថកិច្ចក៏បានប្រគល់សពទៅឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី...




