គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.psc-news.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
ឯកឧត្តម អ៉ីវ លាង អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសកម្មភាពការងារប្រចាំខែសីហា និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែកញ្ញា ឆ្នាំ២០២២ របស់ក្រុមការងារចុះជួយមូលដ្ឋានឃុំបឹងព្

គេហទំព័រ ចាស់ www.psc-news.com ប្តូទៅគេហទំព័រ ថ្មី www.promsochea-hotnews.com.kh
គេហទំព័រ www.psc-hotnews.com ដំណើការតាមប្រកាសលេខ ១៧៨ ព.ម ប្រក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ។​ អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។

ឯកឧត្តម អ៉ីវ លាង អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសកម្មភាពការងារប្រចាំខែសីហា និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែកញ្ញា ឆ្នាំ២០២២ របស់ក្រុមការងារចុះជួយមូលដ្ឋានឃុំបឹងព្

ឯកឧត្តម អ៉ីវ លាង អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសកម្មភាពការងារប្រចាំខែសីហា និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែកញ្ញា ឆ្នាំ២០២២ របស់ក្រុមការងារចុះជួយមូលដ្ឋានឃុំបឹងព្
រះ នាព្រឹកថ្ងៃសៅរ៍ ទី២៧ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម អ៉ីវ លាង អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាភ្នំ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំបឹងព្រះ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសកម្មភាពការងារប្រចាំខែសីហា និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែកញ្ញា ឆ្នាំ២០២២ របស់ក្រុមការងារចុះជួយមូលដ្ឋានឃុំបឹងព្រះ នៃស្រុកបាភ្នំ ខេត្តព្រៃវែង និងមានការអញ្ជើញចូលរួមពី អនុប្រធានក្រុមការងារចុះជួយឃុំ ប្រធាន-អនុប្រធានក្រុមការងារចុះជួយភូមិ សមាជិកក្រុមការងារ មេឃុំ ក្រុមប្រឹក្សាឃុំ ប្រធានមណ្ឌលសុខភាព មេភូមិ និងអ្នកពាក់ព័ន្ធ។
បន្ទាប់ពីដឹកនាំកិច្ចប្រជុំរួចមក ឯកឧត្តម ប្រធានក្រុមការងារឃុំ អមដំណើរដោយលោកមេឃុំ បានអញ្ជើញទៅពិនិត្យទីតាំងចាក់ដី ដែលក្រុមការងារបានផ្តល់ជូនសាលាបឋមដីថុយ ដើម្បីចាក់បំពេញកន្លែងលិចទឹកកន្លងមក។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ប្រធានក្រុមការងារឃុំ បានជួបសំណេះសំណាលជាមួយលោកនាយកសាលា លោកគ្រូ ហើយជាមួយគ្នានោះដែរ ឯកឧត្តម បានណែនាំលោកនាយក រៀបចំកែលម្អទីធ្លា បរិវេណសាលា ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព បរិស្ថានសាលា ព្រមទាំងអនាម័យឱ្យកាន់តែល្អប្រសើរថែមទៀត ដោយរៀបចំជាវេនដល់សិស្សឱ្យធ្វើពលកម្ម ដើម្បីបំផុសស្មារតីឱ្យស្រឡាញ់បរិស្ថាន អនាម័យ មានគំនិតច្នៃប្រឌិត ក្រៅតែពីផ្តោតតែម៉ោងសិក្សារៀនសូត្រ។ ជាសំណូមពររបស់លោកនាយកសាលា លោកគ្រូបានស្នើសុំ ឯកឧត្តម ប្រធានក្រុមការងារឃុំ នូវអំពូលភ្លើងសូឡាចំនួន ១០អំពូល ដើម្បីបម្រើតម្រូវការក្នុងសាលា ជាការឆ្លើយតបនៃសំណើររបស់លោកនាយកសាលា ឯកឧត្តម បានឯកភាព និងបានស្នើលោកនាយក លោកគ្រូ ពិនិត្យតម្រូវការជាក់ស្តែងនូវប្រភេទសៀវភៅ ដើម្បីដាក់ក្នុងបណ្ណាល័យសាលាសម្រាប់ក្មួយសិស្សានុសិស្សរៀនសូត្របន្ថែម ដោយដាក់ជូនមកឯកឧត្តម តាមរយៈលោកមេឃុំ៕
Previous Post Next Post