ទីតាំងល្បែងស៊ីសង ហ្គេមបាញ់ត្រី មួយកន្លែង ក្នុង ព្រះសីហនុ កំពុងតែដំណើរការដោយរលួនគ្មានការរំខានដល់ សមត្ថកិច្ចឡើយ
ខេត្តព្រះសីហនុ,, ថ្មីៗ ក្រុមសាព័ត៌មានយើងជាច្រើនអង្គភាព បានចុះដល់ទីតាំង បើកល្បែងស៊ីសងខុសច្បាប់ ប្រភេទ ហ្គេមបាញ់ត្រី មួយកន្លែង ស្ថិតនៅ ផ្លូវឯករាជ្យ ក្រុម ១៧ ភូមិ ១ សង្កាត់ ២ ក្រុងព្រះសីហនុ មានម្ចាស់ជាជនជាតិចិន កំពុងតែបើកលេងបង្វក់ក្មេងប្រុសស្រីយ៉ាងគក្រឹកគគ្រេង ទាំងយប់ថ្ងៃមិនដែលឃើញ លោក តីវិសាល អធិការក្រុងឬ លោកជូនណារិនស្នងការខេត្តព្រះសីហនុ ចុះបង្ក្រាបឡើយ ប្រជាពលរដ្ឋបានលើកឡើងថា រាល់ថ្ងៃនេះពួកគាត់មានការព្រួយ បារម្ភភ័យខ្លាចចោរកម្មចោរលួច. ឆក់.ប្លន់.គាស់ផ្ទះនិងអំពើហិង្សារក្នុងគ្រួសារកើតមានគួរឲ្យកត់សម្គាល់ដោយសារដើមចមកើតចេញពីល្បែងសុីសងនិងគ្រឿងញៀននេះឯង ចំណែកលោក តីវិសាល អធិការនគរបាល ក្រុងព្រះសីហនុ និងលោក ជូនណារិន ស្នងការក្រុងព្រះសីហនុ រក្សាភាពស្ងៀមស្ងាត់ បណ្ដោយដោយមានល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់ និងប្រមូលផ្តុំម ទៅដោយក្មេងទំនើងបង្កជាភ្លៀងផ្គរដល់ពលរដ្ឋ បែរជាលោកមិនបង្ក្រាបពលរដ្ឋបន្តទៀតថា លោកតីវិសាល អធិការ ក្រុង និងលោក ជួនណារិន ស្នងការខេត្តព្រះសីហនុ កំពុងតែអនុវត្តផ្ទុយពីគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង ៧ ចំណុច ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាចេញបញ្ជាឱ្យអនុវត្ត ដែលមានសម្តេចតេជោហ៊ុនសែនជានាយករដ្ឋមន្ត្រី។ ដូច្នេះហើយប្រជាពលរដ្ឋក្នុងមូលដ្ឋានខាងលើសូមសំណូមពរដល់ លោក គួចចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងលោក ជួនណារិន ស្នងការនគរបាលខេត្តព្រះសីហនុ មេត្តាពិនិត្យនិងបង្រ្កាបល្បែងសុីសងហ្គេមបាញ់ត្រីដែលកំពុងពង្វក់ប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ ទាំងយប់ថ្ងៃនេះផងទាន។
នៅថ្ងៃពុធទី១៤ខែកញ្ញា ឆ្នាំ ២០២២ ថ្មីៗ
សម្ដេចក្រឡាហោម ស ខេង ចេញលិខិតបង្គាប់ការ ចាត់ឯកឧត្តម សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដឹកនាំកម្លាំងចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ទូទាំងប្រទេស កម្ពុជា។
អង្គភាពអ្នកសារព័ត៌មានព្រុំសុជា ហតញូស៍ យើងខ្ញុំគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគន់ក្នុងន័យស្ថាបនា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល បណ្ដាញសារព័ត៌មានព្រុំសុជា ហតញ៉ូស៍ យើងខ្ញុំរង់ចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។













