លោក ថេង សុថុល អភិបាល នៃគណ:អភិបាលខណ្ឌ៧មករា បានជួបសំណេះសំណាល សួរសុខទុក្ខ និង នាំយកអំណោយចែកជូនបងប្អូនវរ:កងទ័ព នៅវរ:សេនាតូចអន្តរាគមន៍លេខ៣៩៣ នៅខេត្តព្រះវិហារ
ខេត្តព្រះវិហារ ៖នៅរសៀលថ្ងៃព្រហស្បតិ៍ ទី ១៥ ខែ កញ្ញា ឆ្នាំ២០២២ លោក ថេង សុថុលអភិបាល នៃគណ:អភិបាលខណ្ឌ៧មករាបានដឹកនាំក្រុមការងារអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយចែកជូនបងប្អូនវរ:កងទ័ព នៅវរ:សេនាតូចអន្តរាគមន៍លេខ៣៩៣ ខេត្តព្រះវិហារ ដែលជាសម្ព័ន្ធមេត្រីភាពជាមួយរដ្ឋបាលខណ្ឌ៧មករា និងរដ្ឋបាលខណ្ឌទួលគោក។











