គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.psc-news.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
PSC

គេហទំព័រ ចាស់ www.psc-news.com ប្តូទៅគេហទំព័រ ថ្មី www.promsochea-hotnews.com.kh
គេហទំព័រ www.psc-hotnews.com ដំណើការតាមប្រកាសលេខ ១៧៨ ព.ម ប្រក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ។​ អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។

No title

 កាស៊ីណូភ្នំដិនបេីកដំណើរការសង្វៀនបញ្ជាល់មាន់ដុះស្លែមួយនេះឲ្យពលខ្មែរចូលលេងដោយសេរី រីឯសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តតាកែវ មិនហ៊ានបង្រ្កាប

ខេត្តតាកែវ ÷ ប្រភពពីប្រជាពលរដ្ឋ រស់នៅ​ឃុំ​ទំលាប់ ស្រុក​គី​រី​វង្ស ខេត្តតាកែវ បាន​បញ្ជាក់ឲ្យដឹងថា ល្បែងបញ្ជាល់មាន់ បៀរ អាប៉ោង បង្កប់ក្នុងកាស៊ីណូភ្នំដិន ដំណេីរការយ៉ាងពេញទំហឹងវិញហេីយ ចំពោះលោក អធិការដ្ឋាននគរបាលស្រុកគីរីវង្ស សម្ងំទទួលផលប្រយោជន៍ ជាថ្នូរមិនបង្រ្កាប។មជ្ឈដ្ឋានខាងក្រៅ !

និងពលរដ្ឋនៅឃុំទំលាប់ បានរិះគន់ចំៗទៅលេីសមត្ថកិច្ចពាក់ព្ធន័ក្នុងខេត្តតាកែវ ជាអ្នកបេីកភ្លើងខៀវ ទេីប ម្ចាស់កាស៊ីណូភ្នំដិន ហ៊ានបេីកហ៊ានបិទ ល្បែងបញ្ជាល់មាន់ខ្នាចធំ លេងសុីសងខុសច្បាប់ ស្រេចតែអំពេីចិត្ត។ជាក់ស្តែងអ្នកចូលរួមលេងបានឲ្យដឹងទៀតថា ​មាន​ទាំង​រថយន្ត​ទំនើប​ជា​ច្រើន​គ្រឿង នឹង​ម៉តូ​ ប្រហែល​មាន​ខ្នងបង្អែករឹងមាំ ចាំ​ជួយ​អន្តរាគមន៍ ទើបម្ចាស់​ទីតាំង​បន​ល្បែង​ហ៊ាន​បើកដៃឲ្យប្រជា​ពលរដ្ឋ​ខ្មែរនិងជនអន្តោប្រវេសន៍ ចូល​លេង​ល្បែង​ភ្នាល់​ស៉ីសងខុសច្បាប់ ដាក់​លុយ​ក្នុង​មួយគូរ ចាប់២ពាន់​ដុល្លា ទៅ​ ៣ ពាន់​ដុល្លា ​បច្ចុប្បន្ន​ក្រុម​ពួក​ញៀន​ល្បែង​ទាំង​នោះ​ កំពុង​សម្រុក​លេងល្បែង​គ្រប់​ប្រភេទ​ដូចជា​៖ មាន់​ជល់​ខ្នាយ​ដែក វង់​បៀរ អាប៉ោង យូគី​ រីឯ​សមត្ថកិច្ច​ពាក់ពន្ធ័ក្នុងខេត្តតាកែវបណ្តែតបណ្តោយឲ្យលេងដោយសេរី  មិនចាត់វិធានការ​ចុះ​បង្ក្រោប​ទប់ស្កាត់ទ​ល់​តែសោះ  ថែមទាំងមាន​មេ​ការជំនាញ​ម្នាក់ រត់ការ​បង់លុយ​ពី​ថ្នាក់ក្រោម រហូតដល់​ថ្ថ្នាក់លេី ទេីបរក្សាភាពស្ងៀមស្ងាត់។​ល្បែង​ដ៍​ធំ​ជ្រក​ក្រោម​ស្លាក​(​កា​សុីណូ​ភ្នំ​ដិ​ន​)

មាន​ខ្មែរ​ចូល​លេង​យ៉ាង​អនាធិបតេយ្យ ភ្លុកទឹកភ្លុកដី ជា​រៀងរាល់ថ្ងៃ ផងដែរ​ ធ្វើអោយ​មហាជន​ គ្រប់​មជ្ឈដ្ឋាននានា និង​ប្រជាពលរដ្ឋ ដែល​រស់​នៅ​ជាប់​ខ្សែបន្ទាត់​ព្រំដែន ពួកគាត់​លន់​មាត់​គ្រប់​គ្នា​ថា តេីភូមិ​ ឃុំ សុវត្ថិភាព ៧ចំណុច នៅត្រង់ណា បេីល្បែងភ្នាល់ស៊ីសងខុសច្បាប់ នៅមូលដ្ឋានរបស់ខ្លួន បែរជាសមត្ថកិច្ចនគរបាលស្រុកគីរីវង្ស មិនចាត់វិធានការបង្រ្កាប។​

ប្រជាពលរដ្ឋ​ រស់នៅ ឃុំទំលាប់ ស្រុកគីរីវង្ស អំពាវនាវដល់លោក អ៊ូច ភា អភិបាល​នៃ​គណៈបញ្ជាការ​ ឯកភាព​ខេត្ត​តាកែវ និងលោក ឈាង ផាន់ ណារ៉ា  ស្នងការដ្ឋាន​
នគរបាល​ខេត្តតាកែវ ចាត់មន្ត្រីក្រោមឱវាទចុះពិនិត្យ និងស្រាវជ្រាវឲ្យបានស៊ីជម្រៅផងទាន ចំពោះទីតាំងល្បែងបញ្ជាល់មាន់ បង្កប់ក្នុងកាសុីណូភ្នំដិនមិនទាន់ចាត់វិធានការបង្រ្កាប ឲ្យមានប្រសិទ្ធភាពជូនពលរដ្ឋនៅឡើយ។

អង្គភាពអ្នកសារព័ត៌មានព្រុំសុជា ហតញូស៍ យើងខ្ញុំគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគន់ក្នុងន័យស្ថាបនា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល បណ្ដាញសារព័ត៌មានព្រុំសុជា ហតញ៉ូស៍ យើងខ្ញុំរង់ចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។


Previous Post Next Post