គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.psc-news.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
ខ្លាំងមែនទីតាំងល្បែងសុីសង ជល់មាន់នឹងបៀការ៉ាត់ តាមប្រព័ន្ធទូរទស្សន៍អនឡាញខុសច្បាប់នៅក្នុង ភូមិ២ សង្កាត់កំពង់ស្វាយ បានប្រមូលផ្ដុំគ្នាលេងល្បែងយ៉ាងគគ្រឹកគគ្រេងសមត្ថកិច្ចក្នុងមូលដ្ឋានមិនចុះបង្ក្រាប!

គេហទំព័រ ចាស់ www.psc-news.com ប្តូទៅគេហទំព័រ ថ្មី www.promsochea-hotnews.com.kh
គេហទំព័រ www.psc-hotnews.com ដំណើការតាមប្រកាសលេខ ១៧៨ ព.ម ប្រក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ។​ អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។

ខ្លាំងមែនទីតាំងល្បែងសុីសង ជល់មាន់នឹងបៀការ៉ាត់ តាមប្រព័ន្ធទូរទស្សន៍អនឡាញខុសច្បាប់នៅក្នុង ភូមិ២ សង្កាត់កំពង់ស្វាយ បានប្រមូលផ្ដុំគ្នាលេងល្បែងយ៉ាងគគ្រឹកគគ្រេងសមត្ថកិច្ចក្នុងមូលដ្ឋានមិនចុះបង្ក្រាប!

 ខ្លាំងមែនទីតាំងល្បែងសុីសង ជល់មាន់នឹងបៀការ៉ាត់ តាមប្រព័ន្ធទូរទស្សន៍អនឡាញខុសច្បាប់នៅក្នុង ភូមិ២ សង្កាត់កំពង់ស្វាយ បានប្រមូលផ្ដុំគ្នាលេងល្បែងយ៉ាងគគ្រឹកគគ្រេងសមត្ថកិច្ចក្នុងមូលដ្ឋានមិនចុះបង្ក្រាប!



#ចេញផ្សាយថ្ងៃទី០៧ខែកញ្ញាឆ្នាំ២០២២
ខេត្តបន្ទាយមានជ័យ ÷ ប្រភពព័ត៌មានច្បាស់ការណ៍ពីប្រជាពលរដ្ឋបានប្រាប់មកអង្គភាពសាព័ត៌មានយើងខ្ញុំឱ្យបានដឹងថា÷មានទីតាំងល្បែងសុីសងមាន់ជល់នឹងបៀការ៉ាត់តាមប្រពន្ធ័ទូរស្សន៍អនឡាញក្នុងហាងកាហ្វេខុសច្បាប់មួយកន្លែង ឋិតនៅភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ កំពុងបើកដំណើរការលេងល្បែងសុីសង មាន់ជល់នឹងបៀការ៉ាត់តាមប្រពន្ធ័ទូរទស្សន៍អនឡាញ យ៉ាងពពាក់ពពូន បើកលេងជារៀងរាល់ថ្ងៃអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន ធ្វើព្រងើយមិនមានវិធានការបង្ក្រាបទាល់តែសោះ..

ប្រភពដដែលពលរដ្ឋបានបន្តទៀតថា ថ្វីដ្បិតជំងឺ កូវីដ-១៩,, បានកាត់បន្ថយខ្លះៗពិតមែនក៏ដោយ ប៉ុន្តែជំងឺ កូវីដ-១៩,, ទើបបម្លែងថ្មី ឈ្មោះថា
(អូមីក្រុង) នៅជាបញ្ហាដដែល ដោយឡែក ទីតាំងល្បែងសុីសង ខុសច្បាប់មួយកន្លែងនេះនៅតែមានការជួបជុំ!បើកលេងយ៉ាងគឃ្លើន ធ្វើឱ្យពួកគាត់រស់នៅយ៉ាងភ័យខ្លាចអំពីបញ្ហាអសន្តិសុខដូចជា ចោរលួច ឆក់ ប្លន់ នឹងអំពើហឹង្សាជាដើម។ល។ដែលកើតចេញពីពួកបទល្មើសលេងល្បែងទាំងអស់នេះករណីនេះផងដែរ ពលរដ្ឋដាក់ការសង្ស័យថា ទំនងអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន ជាអ្នកបើកភ្លើងខៀវឲ្យទីតាំងល្បែងសុីសងខុសច្បាប់មួយកន្លែងនេះហើយមើលទៅទើបហ៊ានបើកលេងជារៀងរាល់ថ្ងៃបែបនេះ..

សូមរំលឹកថាកន្លងមក សម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បានដាក់បទបញ្ជាឲ្យមន្រ្តីនគរបាលពាក់ព័ន្ធក្រោមឱវាទទូទាំងប្រទេស ត្រូវតែបង្រ្កាប!រាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ! ដើម្បីធានាបាននៅសន្តិសុខសុវត្ថិភាពដល់ប្រជាពលរដ្ឋរស់នៅឲ្យស្របតាមគោលនយោបាយភូមិ ឃុំ ឲ្យមានសុវត្តិភាពទាំង៧ ចំណុច របស់ រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ
ផ្ទុយទៅវិញល្បែងសុីសង មាន់ជល់និងបៀការ៉ាត់ តាមប្រព័ន្ធទូរទស្សន៍អនឡាញខុសច្បាប់មួយកន្លែងនេះ នៅតែបើកលេងមិនខ្លាចញញើតនិងមិនគោរពតាមការណែនាំនូវវិធានការរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ភូមិឃុំមានសវត្ថិភាពទាំង ៧ ចំណុច។

ដូច្នេះហើយពលរដ្ឋនាំគ្នាធ្វើការអំពាវនាវទៅដល់ លោកឧត្តមសេនីយ៍ទោ សិទ្ធិឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ សូមជួយត្រួតពិនិត្យនិងចាត់វិធានការឱ្យមន្ត្រីជំនាញក្រោមឱវាទចុះធ្វើការទប់ស្កាត់នឹងបង្ក្រាបទីតាំងល្បែងសុីសងខាងលើនេះផងទាន៕សូមអរគុណ!

Previous Post Next Post