* ប្រជាពលរដ្ឋ មកពីសង្កាត់ទាំង៨ ជួបជីវភាពខ្វះខាត ចំនួន ៨០គ្រួសារ បានទទួលអំណោយមនុស្សធម៍ ពីអនុសាខាកាកបាទក្រហមខណ្ឌ៧មករា ។
នាព្រឹកថ្ងៃពុធ ១២កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ ២០២២នេះ នៅក្នុងបរិវេណវិទ្យាល័យបាក់ទូក បានរៀបចំពីធីសំណេះសំណាល សួរសុខទុក្ខ និង ផ្តល់អំណោយមនុស្សធម៍ របស់អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌ៧មករា ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចាស់ជរាគ្មានទីពឹង *សរុបចំនួន ៨០គ្រួសារ* ដែលមក៨សង្កាត់ ក្នុងខណ្ឌ៧មករា ក្រោមអធិបតីភាព លោក ថេង សុថុល អភិបាលខណ្ឌ៧មករា ។ក្នុងពិធីនេះដែរ មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី អភិបាលរង ខណ្ឌ៧មករា លោកឧកញ៉ាបណ្ឌិត ចិត្រ សេរីសុភ័ក្រ្ត សមាជិក សមាជិកា អនុសាខាកាកបាទក្រហម ខណ្ឌ៧មករា លោក នាយក នាយករងរដ្ឋបាលខណ្ឌ លោក លោកស្រី ប្រធានការិល័យចំណុះទាំង១១ លោក លោកស្រី ចៅសង្កាត់ទាំង៨ ។
នាឱកាសនេះដែរ លោកអភិបាល បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី ឯកឧត្តម ឃួង ស្រេង ប្រធាគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ជាពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចប្រធានតែងតែបានគិតគូរ យកចិត្តទុកដាក់ជាប់ជានិច្ចចំពោះសុខទុក្ខប្រជាពលរដ្ឋ គ្រប់ក្រុមគ្រួសារ និងគ្រប់ទីកន្លែង ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោល “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល“ ។ ជាមួយគ្នានេះ លោកអភិបាល ក៏សូមឱ្យគ្រួសារទាំងអស់មេត្តាខិតខំថែរក្សាសុខភាពដោយប្រកាន់ភ្ជាប់នូវអនាម័យ រស់នៅស្អាត ហូបស្អាត ផឹកស្អាត វិចខ្ចប់ទុកដាក់សំរាមអោយបានត្រឹមត្រូវ និងចូលរួមអនុវត្តវិធានការបង្ការ និងការពារខ្លួនពីជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ។
ជាចុងក្រោយ លោកអភិបាលខណ្ឌ បានស្នើឲ្យសង្កាត់ទាំង៨ ធ្វើបញ្ជីបច្ចុប្បន្នភាព ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ចាសជរាគ្មានទីពឹង និងប្រជាពលរដ្ឋ ដែលងាយរងគ្រោះ ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ ឬដោយរងគ្រោះដោយប្រការណាមួយ ត្រូវពិនិត្យ និង យកចិត្តទុដាក់ អោយបាន ច្បាស់លាស់ដើម្បីអោយ អនុសាខាកាកបាទក្រហមខណ្ឌ៧មករា បន្តសកម្មភាពមនុស្សធម៌ អោយដូចភ្លៀងរលឹម នៅក្នុងមូលដ្ឋានខណ្ឌ៧មករា ពោលគឺ “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល“ ។
អំណោយមនុស្សធម៌ដែលផ្តល់ជូនក្នុង១គ្រួសារៗរួមមាន៖
- អង្ករ ១បាវ = ២៥ គីឡូក្រាម , ទឹកត្រី ឬទឹកស៊ីអ៉ីវ ១យួរ , មី ១កេស , ទឹកសុទ្ធ ១កេស និងថវិកា ២ម៉ឺនរៀល ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃផងដែរ ៕


































