រដ្ឋបាលខេត្តព្រៃវែង រៀបចំពីធីបូងសួងសុំសេក្តីសុខចម្រើនក្នុងឱកាសប្រារព្ធពិធីប្រណាំងទូកនៅថ្ងៃទី១៥ ១៦ ខែតុលា ខាងមុខនេះ
ព្រៃវែង៖ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០២២ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង និងឯកឧត្តម ជា សុមេធី អភិបាលខេត្ត និងលោកជុំទាវ ជា ផល្គុនរួមទាំងមន្ត្រីរាជការមន្ទីរអង្គភាពកងកម្លាំងបាន ប្ររព្ធពិធីក្រុងពាលី ដើម្បីសុំនូវសេចក្តីសុខចម្រើន ដល់មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ បងប្អូនប្រជាពលរដ្ឋ រួមទាំងក្រុមកីឡាចំណុះទូកទាំងអស់ ក្នុងពិធីប្រណាំងទូក “ង” ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី ១៥-១៦ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ។ការប្រារព្ធពិធី ប្រណាំងទូកងរយៈពេល ២ ថ្ងៃនៅក្នុងទឹកដីនៃខេត្តព្រៃវែងនេះគឺធ្វើឡើងដើម្បីបង្កលក្ខណៈសប្បាយរីករាយដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តព្រៃវែង ជាពិសេសដើម្បីអបអរ ពិធីបុណ្យ អុំទូកអកអំបុក សំពះព្រះខែ ដែលរាជរដ្ឋាភិបាលបានផ្ដល់លទ្ធភាពដល់ រាជធានី ខេត្ត ក្នុងការប្រារព្ធពិធីប្រណាំងទូកនេះ។
ក្នុងឱកាសនៃ ការប្រារព្ធពិធីប្រណាំងទូក ង នៅក្នុងខេត្តព្រៃវែងនេះ ក៏មាន ការប្រគុំតន្ត្រី និងស្តង់តាំងពីពណ៌ដាក់នៅផលិតផលផ្សេងៗជាច្រើនមុខ ដើម្បីទទួលស្វាគមន៍បងប្អូនប្រជាពលរដ្ឋដែលគាត់បានមកចូលរួមលេងកំសាន្តនៅក្នុងឱកាសនៃពិធីប្រណាំងទូក ង នៅក្នុងអាទឹកដីនៃខេត្តព្រៃវែងនេះ។
រដ្ឋបាលខេត្ត សូមអញ្ជើញ បងប្អូនប្រជាពលរដ្ឋទាំងអស់ ទាំងទីជិត ទីឆ្ងាយ ចូលរួមទស្សនាកម្សាន្តការប្រណាំងទូក “ង” នៅក្នុងខេត្តព្រៃវែង ប្រកបដោយបរិយាកាសសប្បាយរីករាយ។


















