គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.psc-news.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
រដ្ឋបាលខេត្ត ជួបសំណេះសំណាល និងផ្ដល់សម្ភារៈប្រើប្រាស់មួយចំនួនដល់ក្រុមកីឡាករចំណុះទូក ង ទាំង ៤១ ទូក

គេហទំព័រ ចាស់ www.psc-news.com ប្តូទៅគេហទំព័រ ថ្មី www.promsochea-hotnews.com.kh
គេហទំព័រ www.psc-hotnews.com ដំណើការតាមប្រកាសលេខ ១៧៨ ព.ម ប្រក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ។​ អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។

រដ្ឋបាលខេត្ត ជួបសំណេះសំណាល និងផ្ដល់សម្ភារៈប្រើប្រាស់មួយចំនួនដល់ក្រុមកីឡាករចំណុះទូក ង ទាំង ៤១ ទូក

 រដ្ឋបាលខេត្ត ជួបសំណេះសំណាល និងផ្ដល់សម្ភារៈប្រើប្រាស់មួយចំនួនដល់ក្រុមកីឡាករចំណុះទូក ង ទាំង ៤១ ទូក 

ព្រៃវែង៖ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ជា សុមេធី អភិបាលខេត្ត និងលោកជំទាវ ជា ផល្គុន បានអញ្ជើញជួបសំណេះសំណាលលើកទឹកចិត្ត ព្រមទាំងឧបត្ថម្ភគ្រឿងឧបភោគបរិភោគ មានអាវ មួក ដល់ និងថវិកា ផ្តល់ជូនដល់ក្រុមកីឡាករចំណុះទូក ង ចំនួន៤១ទូក មកពីបណ្តាស្រុកនានា ក្នុងខេត្តព្រៃវែងនៅបរិវេណសាលាខេត្តព្រៃវែងនារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២នេះ។ 

ឯកឧត្តមអភិបាលខេត្ត សូមសំណូមពរដល់កីឡាករ ចំណុះទូកទាំងអស់ សូមយកចិត្តទុកដាក់គោរពតាមបទបញ្ជាផ្ទៃក្នុងរបស់គណៈកម្មការបច្ចេកទេស នៅពេលប្រគួត ដើម្បីចូលរួមចំណែកធ្វើឲ្យពិធីប្រណាំងទូករបស់យើងទទួលបានជោគជ័យ ភាពថ្លៃថ្នូរ និងថែរក្សាបាននូវប្រពៃណីដ៏ល្អផូផង់របស់ជាតិយើង ព្រមទាំងសូមថ្លែងអំណរគុណផងដែរដល់ក្រុមហ៊ុន អាជីវករ និងសប្បុរសជនទាំងអស់ ដែលបានសហការជួយឧបត្ថម្ភគាំទ្រទាំងសម្ភារៈ និងថវិកាដល់រដ្ឋបាលខេត្តព្រៃវែង ក្នុងការយកចិត្តទុកដាក់លើការរៀបចំប្រណាំងទូក ង ខេត្តព្រៃវែងនាពេលនេះ៕



















Previous Post Next Post