គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.psc-news.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
បុរសម្នាក់ដើរឆក់ត្រី ត្រូវបានប្រជាការពារបាញ់គម្រាម តែខុសបច្ចេកទេសរេលកៃត្រូវជនរងគ្រោះស្លាប់នៅកន្លែងកើតហេតុ

គេហទំព័រ ចាស់ www.psc-news.com ប្តូទៅគេហទំព័រ ថ្មី www.promsochea-hotnews.com.kh
គេហទំព័រ www.psc-hotnews.com ដំណើការតាមប្រកាសលេខ ១៧៨ ព.ម ប្រក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ។​ អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។

បុរសម្នាក់ដើរឆក់ត្រី ត្រូវបានប្រជាការពារបាញ់គម្រាម តែខុសបច្ចេកទេសរេលកៃត្រូវជនរងគ្រោះស្លាប់នៅកន្លែងកើតហេតុ

 បុរសម្នាក់ដើរឆក់ត្រី ត្រូវបានប្រជាការពារបាញ់គម្រាម តែខុសបច្ចេកទេសរេលកៃត្រូវជនរងគ្រោះស្លាប់នៅកន្លែងកើតហេតុ

(ត្បូងឃ្មុំ ):បុរសម្នាក់ដើរឆក់ត្រី ត្រូវបានប្រជាការពារបាញ់គម្រាម តែទំនងជាខុសបច្ចេកទេសបានរេលកៃបណ្ដាលឲ្យត្រូវជនរងគ្រោះស្លាប់នៅកន្លែងកើតហេតុ ។


ហេតុការណ៍មួយនេះបានកើតឡើងកាលពីវេលាម៉ោង ៣ និង ០០ នាទីទាបភ្លឺថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២២ ស្ថិតនៅចំណុចវាលស្រែក្នុងភូមិព្រីង ឃុំចក ស្រុកអូរាំងឳ ខេត្តត្បូងឃ្មុំ ។

ប្រជាពលរដ្ឋរស់នៅក្នុងភូមិកើតបេតុខាងលើបានឲ្យដឹងថា ជនរងគ្រោះដែលត្រូវប្រជាការពារបាញ់សម្លាប់នោះឈ្មោះ ប៊ូ ហ៊ុនលាង ភេទប្រុស អាយុ ៤៩ ឆ្នាំ រស់នៅក្នុងភូមិព្រីង ឃុំចក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ហើយប្រជាការពារភូមិនោះ មិនស្គាល់អត្តសញ្ញាណ ។
ប្រជាពលរដ្ឋបន្តថា ក្រោយកើតហេតុ ជនបង្ករបានរត់គេចខ្លួនបាត់ តែត្រូសាច់ញាតិជនបង្ករយកលុយប្រម៉ាណជា ៣០.០០០ ដុល្លាត ( បីម៉ឺនដុល្លារ ) ទៅបិតបាំងរឿង ។

ពាក់ព័ន្ធនឹងអំពើឃាតកម្មខាងលើនេះ ភ្នាក់ងារសារព័ត៌មានយើងបានព្យាយាមទាក់ទងទៅលោក អន សំអុន មេប៉ិស្តិ៍រដ្ឋបាលឃុំចក ជាច្រើនលើកច្រើនសារតាមរយ:លេខទូរស័ព្ទ  ដែរ តែលោកមេប៉ុស្តិ៍មិទទួលទូរស័ព្ទភ្នាក់ងារយើងនោះទេ ហើយភ្នាក់ងារសារព័ត៌មានយើងក៏បានព្យាយាមទាក់ទងទៅលោក វង្ស សុភី អធិការស្រុកអូរាំងឳតាមរយ:ប្រព័ន្ធទូរស័ព្វលេខ ជាច្រើនលើកច្រើនសារដែរ តែលោកអធិការមិនទទួលលេខទូរស័ព្វភ្នាក់ងារសារព័ត៌មានយើងនោះទេ ៕






Previous Post Next Post