ពិធីប្រកាសជាផ្លូវការ សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជាស្តីពី “ការបង្កើតគណៈកម្មាធិការអនុវត្តគម្រោងមជ្ឈមណ្ឌលអប់រំ និងបណ្តុះបណ្តាល ជា សុីម កំចាយមារ
ព្រៃវែង៖ នាព្រឹក១៨ ខែតុលា ឆ្នាំ ២០២២ នេះ សាកលវិទ្យាល័យជាតិ ជា សុីម កំចាយមារ បានរៀបចំពិធីប្រកាសជាផ្លូវការ សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជាស្តីពី “ការបង្កើតគណៈកម្មាធិការអនុវត្តគម្រោងមជ្ឈមណ្ឌលអប់រំ និងបណ្តុះបណ្តាល ជា សុីម កំចាយមារ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិត សភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។
















