តាមរបាយការណ៍របស់លោក ជា កក្កដា ប្រធានមន្ទីររ៉ែ និងថាមពល បានបង្ហាញថា ក្រុមហ៊ុន/សហគ្រាសធ្វើអាជីវកម្មធនធានរ៉ែ រួមមាន៖
អាជីវកម្មរ៉ែថ្មសំណង់មាន០៦អាជ្ញាបណ្ណ, អាជីវកម្មបូមខ្សាច់សំណង់ និងដីល្បាយខ្សាច់មាន ១០ អាជ្ញាបណ្ណ,
លិខិតអនុញ្ញាតបូមខ្សាច់ចាក់បំពេញមាន ០១ទីតាំង (កំពង់ផែ), អាជីវកម្មជីកខ្សាច់ភ្នំមាន (ចេញដោយរដ្ឋបាលខេត្ត) ០៣ អាជ្ញាបណ្ណ, អាជីវកម្មដីចល័តមាន (ចេញដោយក្រុង-ស្រុក) ០៩ អាជ្ញាបណ្ណ។ អំពីការកៀរគរចំណូល៖ ក្នុងរយៈពេល៩ខែ ដើមឆ្នាំ២០២២ ការប្រមូលចំណូល ពីវិស័យធនធានរ៉ែ មានចំនួន ១,១៩៣,១៤៧.៩៧ ដុល្លាអាមេរិក ដែលលើសផែនការគ្រោងសម្រាប់ឆ្នាំ២០២២ ចំនួន ៧៨.៨២%។
សមិទ្ធផលការងារវិស័យប្រេងកាតខេត្តព្រៃវែង បច្ចុប្បន្នមានស្ថានីយចំនួន ៣៣៧ ស្ថានីយរួមមាន៖
ស្ថានីយប្រេងឥន្ធនៈមានចំនួន៣១៦ ស្ថានីយ
ស្ថានីយឧស្ម័នមានចំនួន០២ ស្ថានីយ
ស្ថានីយរួម ប្រេង និងឧស្ម័ន មានចំនួន ១៩ ស្ថានីយ
ក្នុងនោះស្ថានីយបានដាក់ពាក្យស្នើសុំ វិញ្ញាបនបត្របញ្ជាក់បច្ចេកទេសសុវត្ថិភាពស្ថានីយអនុញ្ញាតដំណើរការមានចំនួន ២៧០ស្ថានីយ ស្មើនឹង ៨០.១១%។ ស្ថិតិអាជីវកម្មហ្គាសខ្នាតតូចដែលមន្ទីរស្រង់បាន មានចំនួន ៥២មូលដ្ឋាន។ សមិទ្ធផលការងារវិស័យថាមពល ក្រុមហ៊ុនវិនិយោគអគ្គិសនីក្នុងខេត្តមានចំនួន ៣០ ក្រុមហ៊ុន/សេវាករ ដែលមានអាជ្ញាបណ្ណគ្របដណ្តប់ចំនួន ៩៩.៩១% នៃភូមិសរុប។ គិតត្រឹមឆ្នាំ ២០២១ ខ្នងផ្ទះប្រជាជន ដែលមានអគ្គិសនីប្រើប្រាស់ មានចំនួន ២២៨,៧៨២ខ្នង ស្មើនឹង៩០.៣% នៃខ្នងផ្ទះសរុប។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ជា សុមេធី អភិបាលខេត្ត បានលើកឡើងថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងការជួយឧបត្ថម្ភគាំទ្រពីក្រសួង ស្តាប័នថ្នាក់ជាតិ ជាពិសេសក្រោមការចង្អុល ណែនាំផ្ទាល់ពី សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុម ការងារោរាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងខេត្តបាត់ដំបង រដ្ឋបាលខេត្តបានខិតខំប្រមូលផ្តុំ គំនិតស្មារតី ដឹកនាំអភិវឌ្ឍន៍ខេត្តឲ្យមានរីកចម្រើនជាបន្តបន្ទាប។ រួមទាំងការងារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គម ការងារសេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋ ការងារកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ធនានា និងការផ្តល់សេវាជូនប្រជាពលរដ្ឋស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងវិស័យនានា ទាំងនៅថ្នាក់ខេត្ត និងថ្នាក់ ក្រុង ស្រុក ឃុំ សង្កាត់ ។
ឯកឧត្តម អភិបាលខេត្ត បន្តថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ខេត្តព្រៃវែង បានទទួលនូវសមិទ្ធផលថ្មីៗជាច្រើនពីរាជរដ្ឋាភិបាល គួរជាទីមោទនៈ ក្នុងនោះរួមមាន អាគាររដ្ឋបាលសាលាខេត្តថ្មី អគាររដ្ឋបាលសាលាក្រុង អគាររដ្ឋបាលមន្ទីរ ពាណិជ្ជកម្ម - មន្ទីរកិច្ចការនារី មន្ទីធម្មការ និងសាសនា មន្ទីរព័ត៌មាន មន្ទីរអប់រំ យុវជន និងកីឡា មន្ទីរសាធារណការ និងដឹកជញ្ចូន មន្ទីរសុខាភិបាល រូមមន្ទីរពេទ្យគ្រោងនឹងរៀបចំជាលក្ខណៈស្តង់ដារ សម្រាប់ពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋ។
ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង រ៉ែ និងថាមពល បានមានប្រសាសន៍ថា វិស័យ រ៉ែ និងថាមពល និងប្រេងការ បានចូលរួមចំណែក យ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ និងបានផ្ដល់ភាពងាយស្រួលជូនប្រជាពលរដ្ឋប្រើប្រាស់ក្នុងជីវភាព ប្រចាំថ្ងៃ។ ជាក់ស្តែង ប្រជាពលរដ្ឋទូទាំងប្រទេសមានអគ្គិសនីប្រើប្រាស់ស្ទើរគ្រប់ក្នុងផ្ទះ ប្រមាណជាង ៩៥%។
ឯកឧត្តមរដ្ឋមន្ត្រីក៏បាន បន្ថែមទៀតថា មន្ទី រ៉ែ និង ថាមពល គឺជាសេនាធិការរបស់រដ្ឋបាលខេត្ត ធ្វើយ៉ាងណា ត្រូវ ត្រួតពិនិត្យ និងចេញ អាជ្ញាប័ណ្ណ ឱ្យបានត្រឹមត្រូវ ដល់ម្ចាស់សហគ្រាស ក្រុមហ៊ុន ដែលទទួល បានអាជ្ញាប័ណ្ណក្នុងការប្រកបមុខរបរអាជីវកម្ម របស់ខ្លួន ត្រឹមត្រូវទៅតាមច្បាប់ ដែលបានកំណត់។
ឯកឧត្តម រដ្ឋមន្ត្រី ក៏សុំកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ របស់មន្ទីរ រ៉ែ និងថាមពល ខេត្តព្រៃវែងដែលបាន ធ្វើការងារអស់កម្លាំងកាយចិត្ត និងបានអនុវត្ត នៅតាមគោលការបែបបទរបស់ក្រសួងដែលបានដាក់ជូនបានយ៉ាងល្អប្រសើរ។
ឯកឧត្តម រដ្ឋមន្ត្រី ក៏បានលើកឡើងបន្ថែមទៀតថា ជាមួយនឹងការទទួលបាននូវសមិទ្ធផលថ្មីៗដែលរាជរដ្ឋាភិបាល បានផ្តល់ នូវអាគាររដ្ឋបាលថ្មីនេះ គឺដើម្បីសម្រួលដល់ការបំពេញការងារបានល្អប្រសើដល់មន្ត្រីរាជការនៃមន្ទីរ រ៉ែ និងថាមពលនេះ។ ហើយត្រូវយកចិត្តទុកដាក់ថែរក្សា នៅអគាររដ្ឋបាលនេះ ឲ្យបានយូរអង្វែង។
ឯកឧត្តម រដ្ឋមន្ត្រី ផ្តាំផ្ញើដល់មន្រ្តីនៃមន្ទីរ រ៉ែ និងថាមពល ត្រូវពង្រឹងការអនុវត្តតួនាទីភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួនដើម្បីឲ្យការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។ បង្កើនសាមគ្គីភាព ឯកភាពផ្ទៃក្នុងអង្គភាព និងបង្កើនទំនាក់ទំនងល្អជាមួយអង្គភាពពាក់ព័ន្ធ។
ឯកឧត្តម រដ្ឋមន្ត្រី ក៏បានពាក់នូវគ្រឿងឥស្សរៈយសដល់មន្ត្រីនៃមន្ទី រ៉ែ និងថាមពល ដែលជាការលើកទឹកចិត្តក្នុងការបំពេញការងារអស់រយៈពេលកន្លងមក និងបានអញ្ជើញកាត់ខ្សែបូដាក់ឲ្យប្រើប្រាស់នៅអគាររដ្ឋបាលថ្មីនេះជាផ្លូវការ នោះផងដែរ។
សូមបញ្ជាក់ផងដែរថា៖ អគាររដ្ឋបាលថ្មីនៃមន្ទី រ៉ែ និងថាមពល ដែលបានសម្ពោធថាឲ្យប្រើប្រាស់ជាផ្លូវការនេះមានទំហំ ២០ម៉ែត្រx ១០ ម៉ែត្រ, មានកម្ពស់ ២ ជាន់, មានបន្ទប់ធ្វើការចំនួន ៨ បន្ទប់, សាលប្រជុំ ១ , កន្លែងទទួលភ្ញៀវ ១, បន្ទប់ទឹក ៣ បន្ទប់, ខាងក្រោមអគារអាចដាក់រថយន្តបានចំនួន ៨ គ្រឿង,បាននាំពាក់ម៉ាស៊ីនត្រជាក់និងសង្ហារឹមសម្រាប់បំពេញការងាររួចរាល់៕



























