ក្រុមអាជីវករទិញស្រូវនិងប្រជាពលរដ្ឋក្នុងខេត្តព្រៃវែងបានលើកឡើងដោយអារម្មណ៍សប្បាយចិត្តថាក្រោយពីភាគីកម្ពុជាវៀតណាមបានទំនាក់ទំនងគ្នាល្អក្នុងនោះយើងឃើញថាច្រកទ្វារអន្តរជាតិកោះរកាបានបើកដំណើរការទិញស្រូវវិញហើយ
ខេត្តព្រៃវែង:ក្រុមអាជីវករទិញស្រូវនិងប្រជាពលរដ្ឋក្នុងខេត្តព្រៃវែងបានលើកឡើងដោយអារម្មណ៍សប្បាយចិត្តថាក្រោយពីភាគីកម្ពុជាវៀតណាមបានទំនាក់ទំនងគ្នាល្អក្នុងនោះយើងឃើញថាច្រកទ្វារអន្តរជាតិកោះរកាបានបើកដំណើរការទិញស្រូវពីបងប្អូនប្រជាពលរដ្ឋក្នុងខេត្តព្រៃវែងវិញហើយថ្វីត្បិតតែច្រក់ទ្វារអន្តរជាតិកោះការទ្វេភាគីក៏មែនពិតតែដោយមានការយោកយល់ពីវៀតណាមនីងអនុគ្រោះដល់កម្ពុជាក៏បើកច្រកទ្វារអន្តរជាតិកោះការទទួលការទិញស្រូវពីបងប្អូនប្រជាពលរដ្ឋក្នុងខេត្តព្រៃវែង។
ក្នុងនោះដោយមានការខិតខំប្រឹងប្រែងពីអាជ្ញាធរនឹងមន្ត្រីសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ក្នុងខេត្តព្រៃវែងបានសុំឱ្យភាគីវៀតណាមនឹងអនុគ្រោះអោយបើកទ្វារច្រកអន្តរជាតិកោះរកានឹងទទួលទិញស្រូវពីបងប្អូនប្រជាពលរដ្ឋក្នុងខេត្តព្រៃវែងឡើងវិញ ដោយសារស្រូវរបស់បងប្អូនប្រជាពលរដ្ឋបើទុកយូរស្អុយខូច ហើយភាគីវៀតណាមក៏មានការយោគយល់និងអនុគ្រោះដល់កម្ពុជាដោយមានការទំនាក់ទំនងល្អនិងសហការគ្នាល្អក្នុងនោះក៏បើកទ្វារអន្តរជាតិកោះការឡើងវិញនិងទទួលទិស្រូវបងប្អូនប្រជាពលរដ្ឋក្នុងខេត្តព្រៃវែង។
អាជ្ញាធរក្នុងខេត្តព្រៃវែងបានអំពាវនាវដល់អាជីវករទិញស្រូវនិងប្រជាពលរដ្ឋទាំងអស់ ក្នុងខេត្តព្រៃវែងអញ្ជើញយកស្រូវមកលក់បាននៅច្រកទ្វារអន្តរជាតិកោះរកាដែលស្ថិតនៅក្នុងឃុំកោះរកាស្រុកពាមជរខេត្តព្រៃវែង












