គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.psc-news.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
អាជ្ញាធរនិងសមត្ថកិច្ចខេត្តបន្ទាយមានជ័យ បានរក្សាភាពស្ងៀមស្ងាត់ខណះ កាសុីណូ យីហោ ហ្គូដវើលដ៍ (ហៅកាសុីណូស្រះទឹក)បានបេីកដៃឲ្យប្រជាពលរដ្ឋខ្មែរ ចូលទៅលេងល្បែងស៊ីសងផ្គើននិងបទបញ្ជារបស់សម្តេចជោហ៊ុនសែន។

គេហទំព័រ ចាស់ www.psc-news.com ប្តូទៅគេហទំព័រ ថ្មី www.promsochea-hotnews.com.kh
គេហទំព័រ www.psc-hotnews.com ដំណើការតាមប្រកាសលេខ ១៧៨ ព.ម ប្រក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ។​ អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។

អាជ្ញាធរនិងសមត្ថកិច្ចខេត្តបន្ទាយមានជ័យ បានរក្សាភាពស្ងៀមស្ងាត់ខណះ កាសុីណូ យីហោ ហ្គូដវើលដ៍ (ហៅកាសុីណូស្រះទឹក)បានបេីកដៃឲ្យប្រជាពលរដ្ឋខ្មែរ ចូលទៅលេងល្បែងស៊ីសងផ្គើននិងបទបញ្ជារបស់សម្តេចជោហ៊ុនសែន។

 

បន្ទាយមានជ័យ កាសុីណូ យីហោ ហ្គូដវើលដ៍ (ហៅកាសុីណូស្រះទឹក)បានបេីកដៃឲ្យប្រជាពលរដ្ឋខ្មែរ ចូលលេងល្បែងស៊ីសង យ៉ាងគគ្រឹកគគ្រេង បើទោះបីជាសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បានចេញបទបញ្ជាឲ្យបង្ក្រាបបទល្មើសល្បែងសុីខុសច្បាប់គ្រប់ទំរង់ នៅក្នុងក្របខណ្ឌទូទាំងប្រទេសកម្ពុជា។


កាសុីណូ យីហោ ហ្គូដវើលដ៍ (ហៅកាសុីណូស្រះទឹក) ដែលមានទីតាំងនៅក្នុងនៅចំនុច ផ្លូវដើមពុទ្រា ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបើកដៃឲ្យប្រជាពលរដ្ឋខ្មែរ ចូលលេងល្បែងស៊ីសងគ្រប់ប្រភេទ  ដោយគ្មានការទប់ស្កាត់ និងបង្ក្រាប ពីសំណាក់អាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋានសោះឡើយ។

បើតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា ម្ចាស់កាសុីណូយីហោ ហ្គូដវើលដ៍ (ហៅកាសុីណូស្រះទឹក)បានបើកឲ្យប្រជាពលរដ្ឋខ្មែរ ចូលទៅលេងដោយភ្នាល់ដាក់ដើមផាន់រាប់ពាន់ដុល្លារក្នុងមួយគូរៗ។បើតាមការឲ្យដឹងពីអ្នកចូលលេងល្បែងភ្នាល់ជល់មាន់ក្នុងកាសុីណូយីហោ ហ្គូដវើលដ៍ (ហៅកាសុីណូស្រះទឹក) បានអោយដឹងថា កាស៊ីណូ យីហោ ហ្គូដវើលដ៍ (ហៅកាសុីណូស្រះទឹក) គ្មានសមត្ថកិច្ចណាហ៊ានធ្វើការបង្ក្រាបសោះឡើយ បើទោះបីជារាជរដ្ឋាភិបាលកម្ពុជា កំពុងដាក់បទបញ្ជាឲ្យបង្ក្រាបល្បែងស៊ីសងខុសច្បាប់ នៅទូទាំងប្រទេសក៏ដោយ សូម្បីតែលោកសិទ្ធឡោះស្នងការខេត្តបន្ទាយមានជ័យ ក៏មិនហ៊ានចេញមុខបង្រ្កាបផងដែរ។

ប្រភពខាងលើឲ្យដឹងទៀតថា នៅក្នុងកាសុីណូខាងលើ មានជនបរទេស ចូលទៅលេងមានចំនួន ប្រហែល៣០ទៅ៤០ភាគរយប៉ុណ្ណោះ ក្រៅពីនោះសុទ្ធសឹងតែជាជនជាតិខ្មែរទាំងអស់ បានចូលទៅលេងល្បែងស៊ីសង ដោយមិនញញើតនិងទោសទណ្ឌបន្តិចណាសោះឡើយ។

ប្រជាពលរដ្ឋនៅក្នុងសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានរិះគន់ថា ការដែលការសុីណូយីហោ ហ្គូដវើលដ៍ (ហៅកាសុីណូស្រះទឹក) ដែលបានបើកឲ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសង ពពាក់ពពូនដោយខុសច្បាប់បែបនេះ ទំនងជាមានការបិទភ្នែក បិទត្រចៀក ពីសំណាក់អាជ្ញាធរនិងសមត្ថកិច្ចខេត្តបន្ទាយមានជ័យ ដើម្បីចែកប្រយោជន៍គ្នាក៍ថាបាន ទើបអាជ្ញាធរពាក់ព័ន្ធមិនធ្វើការបង្ក្រាប តាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ។

ពាក់ព័ន្ធនិងជុំវិញករណីខាងលើនេះ លោកសិទ្ធឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានប្រាប់( ព្រុំសុជា ហតញ៉ូស៍)តាមទូរស័ព្ទថា លោកនិងអោយលោកអធិការក្រុងប៉ោយប៉ែត ចុះទៅត្រួតពិនិត្យនិងមានវិធានការ។




Previous Post Next Post