ជាក់ស្តែងខណះនេះលោកដា ចំរើន អធិការក្រុងសៀមរាប បានរក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែនយ៉ាងបន្ទុក ក្នុងការមិនអនុវត្តន៌តាមបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន ស្តីពីការទប់ស្កាត់និងបង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទនៅទូទាំងប្រទេសកម្ពុជា។យោងតាមប្រភពព័ត៌មានពីមហាជន បានអោយដឹងថា? បច្ចុប្បន្ននេះ បនល្បែងមាន់ជល់តាមអនឡាញរីកដូចផ្សិត នៅចំណុចហាងការហ្វេន ផ្លូវបេតុង ខាងក្រោយផ្សារលើ ភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាបខេត្តសៀមរាបកំពុងតែបើកដំណើរការយ៉ាងរលូន (ពោល)សមត្ថកិច្ចនៅក្នុងអាណាចក្រក្រុងសៀមរាប ដឹកនាំដោយលោកដា ចំរើន បានរក្សាភាពស្ងៀមស្ងាត់ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែនយ៉ាងពេញបន្ទុកទៀតផង។
មហាជបានលើកឡើងទៀតថា ករណីលោកដា ចំរើន បានរក្សាភាពស្ងៀមស្ងាត់ ដោយមិនអនុវត្តន៌ តាមបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន ក្នុងការទប់ស្កាត់និងបង្ក្រាបល្បែងស៊ីសងមាន់ជល់តាមអនឡាញខាងលើនេះ សង្ស័យ លោកដា ចំរើន អាចនិងត្រូវថ្នាំសណ្តំ ឬទទួលលាភទទួលជ័យ ពីម្ចាស់បនល្បែងជល់មាន់តាមអនឡាញខាងលើនេះអស់ហើយមើលទៅ ទើបបានជារក្សាភាពស្ងៀមស្ងាត់ មិនអនុវត្តន៌តាមបទបញ្ជាររបស់សម្តេចតេជោហ៊ុនសែន ស្តីពីការទប់ស្កាត់បទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ។មហាជនបានសំណូមពរដល់លោកតេង ចាន់ណាត ស្នងការខេត្តសៀមរាប ពិសេសលោកទៀ សីហា ចៅហ្វាយខេត្តសៀមរាប សូមមេត្តាចាត់វិធានការ តាមផ្លូវច្បាប់ ចំពោះម្ចាស់ទីតាំងបនល្បែងជល់មាន់តាមអនឡាញ ខាងលើនេះអោយខាងតែបាន ដែលសមត្ថកិច្ចក្រុងសៀមរាបកំពុងតែនាំគ្នាផ្គើន និងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន។
អង្គភាពសារព័ត៌មានព្រុំសុជា ហតញ៉ូស៍យើងខ្ញុំរង់ចាំការឆ្លើយបំភ្លឺ ពីមន្ត្រីពាក់ព័ន្ធទាំងអស់ក្នុងក្រុងសៀមរាប ជុំវិញកាចុះផ្សាយពាក់ព័ន្ធនឹងល្បែងស៊ីសងខាងលើ។


