គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.psc-news.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
ជនឆបោកលក់ម៉ូតូតាមអនឡាញបានលុយហើយអត់ផ្ញើម៉ូតូមកប្លុកលេខទូរសព្ទ័ អ្នកទិញចោល!!!

គេហទំព័រ ចាស់ www.psc-news.com ប្តូទៅគេហទំព័រ ថ្មី www.promsochea-hotnews.com.kh
គេហទំព័រ www.psc-hotnews.com ដំណើការតាមប្រកាសលេខ ១៧៨ ព.ម ប្រក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ។​ អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។

ជនឆបោកលក់ម៉ូតូតាមអនឡាញបានលុយហើយអត់ផ្ញើម៉ូតូមកប្លុកលេខទូរសព្ទ័ អ្នកទិញចោល!!!

 

ភ្នំពេញ:តាមការបញ្ជាក់ពីបងប្រុសម្នាក់ឈ្មោះ ស៊ីមផា.លេខទូរសព្ទ័ 015905419 រស់នៅភូមិត្រពាំងថ្លឹងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ ប្រាប់មកអង្គភាពសារព័ត៌មាន ព្រុំសុជា ហតញ៉ូស៍យើងថាគាត់បានទំនាក់ទំនងទិញម៉ូតូមួយគ្រឿងម៉ាក់និចពណ៌សឆ្នាំ 2019តាមfacebook នៅថ្ងៃទី02/ខែ12 ឆ្នាំ 2022 តាមរយៈលេខទូរសព្ទ និង account facebook ខាងលើ។

បងប្រុសដែលជាជនរងគ្រោះឈ្មោះនៅខាងនៅលើ មុននឹង ទិញគាត់បានសួរជាព័ត៌មានលម្អិត បានបន្តសួរទៅលើបុរសម្នាក់ដែលជាជនឆបោកដែលលក់ម៉ូតូតាមអនឡាញ ដែលមាន លេខទូរសព្ទនិងលេខ account facebook ខាងលើថាបងលក់ម៉ូតូនៅឯណា ? ហើយក្រុមហ៊ុនបងនៅឯណា លេងទូរសព្ទបងមួយហ្នឹងពិតប្រាកដអត់។

ហើយបុរសដែលជាជនឆបោកលក់ម៉ូតូតាមអនឡាញបានឆ្លើយមកវិញថា ពិតប្រាកដបង ទីតាំងនិងក្រុមហ៊ុនប្អូននៅឯក្រុងប៉ោយប៉ែត ហើយជនឆបោកបានបន្តឆ្លើយទៀតថា បងកុំមានការព្រួយបារម្ភ លេខទូរសព្ទប្អូននិងលេខ account facebook របស់ប្អូន។

ហើយបងប្រុសដែលជាជនរងគ្រោះមានឈ្មោះនៅខាងលើបានបន្តសួរទៀតថាតើម៉ូតូនិចពណ៌ស ស៊េរី 2019 ហ្នឹងតម្លៃប៉ុន្មានដែរ  ហើយបុរសជាជនឆបោកដែលមានលេខទូរសព្ទនិង facebook ខាងលើឆ្លើយមកវិញថាតម្លៃ 350 ដុល្លារ។

ហើយបុរសម្នាក់ដែលជាជនរងគ្រោះមានឈ្មោះខាងលើបន្តសួរទៀតថាខ្ញុំទិញតើបងជួយសម្រួលតាមណាដែរ

បុរសដែលជាជឆរបោកដែលមានឈ្មោះនឹងហ្វេសប៊ុកខាងនៅលើ បានឆ្លើយមកវិញថា មិនអីទេបង ចាំប្អូនផ្ញើម៉ូតូទៅតាមឡាននិងដាក់លេខទូរសព្ទម្ចាស់ឡាន ហើយ នឹង ថតម៉ូតូ លើកដាក់លើឡានបាញ់ឱ្យបង ហើយជនឈរបោកបានបន្តទៀតថា បងជួយផ្ញើលុយតាមវិញមកមិនអីទេ។

ហើយបុរសម្នាក់ដែលជាជនរងគ្រោះមានឈ្មោះខាងលើបានឆ្លើយមកវិញថា មិនអីទេចាំប្អូនផ្ញើលុយតាមវីងឱ្យ។

បុរសដែលជាជនរងគ្រោះមានឈ្មោះខាងលើដោយឃើញមានលេខទូរសព្ទ និងឈ្មោះអាខោន facebook ទាំងថតម៉ូតូដាក់លើឡាន ហើយក៏មានការទំនាក់ទំនងគ្នា នោះក៏សម្រេចចិត្តផ្ញើលុយតាមវីង ចំនួន 350 ដុល្លារតាមរយៈលេខទូរសព្ទនិង facebook account ខាងលើ។

ស្រាប់តែបុរសម្នាក់ដែលជាជនរងគ្រោះបានវេរលុយចំនួន ៣៥0 ដុល្លារតាមរយៈលេខទូរសព្ទខាងលើហើយ ស្រាប់តែ១ម៉ោងក្រោយមក គាត់ទេទៅលេខ និងម្ដងទៀតដើម្បីចង់សួរថាម៉ូតូដឹកមកដល់ហើយ ស្រាប់តែ តេលែងចូលហើយ អាលេខទូរសព្ទម្ចាស់ឡាននឹងដែលដាក់មកហ្នឹងក៏តេលេងចូល។

ហើយបុរសដែលជាជនរងគ្រោះមានឈ្មោះខាងលើបានគិតថាគេបោកអញហើយ។

ហើយគាត់ក៏បានសំណូមពរទៅដល់បងប្អូនប្រជាពលរដ្ឋរាល់កាទិញរបស់របរតាមអនឡាញសូមមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការទិញ។

ជាក់ស្ដែងដូចគាត់ដែលបានទិញម៉ូតូតាមអនឡាញដែលមានលេខទូរសព្ទនិងឈ្មោះហ្វេសប៊ុកខាងលើនេះ វាជាជនឆបោក។

ហើយជាចុងក្រោយបងប្រុសដែលជាជនរងគ្រោះបានទិញម៉ូតូតាមអនឡាញ តាមរយៈលេខទូរសព្ទនិង facebook ខាងលើ សុំឲ្យមន្ត្រីសមត្ថកិច្ចជំនាញនៅក្រុងប៉ោយប៉ែត សូមធ្វើការតាមដាននិងស្រាវជ្រាវ ស៊ើបអង្កេតទៅលើជនឆបោកដែលប្រើប្រាស់លេខទូរសព្ទនិង facebook ខាងលើផងទាន ជៀសវាងកុំឲ្យពួកគាត់ដើរបោកប្រាស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង។

អង្គភាពសារព័ត៌មានព្រុំសុជាហតញ៉ូស៍យើងខ្ញុំ រងចាំការឆ្លើយបំភ្លឺពីសាមីភាគីម្ខាងទៀតដែលមាន facebook និងលេខទូរសព្ទ account ខាងលើ



Previous Post Next Post