គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.psc-news.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
ទីតាំងបើកលេងល្បែងសុីសងជល់មាន់អនឡាញត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុករំដួលចុះបង្ក្រាប!

គេហទំព័រ ចាស់ www.psc-news.com ប្តូទៅគេហទំព័រ ថ្មី www.promsochea-hotnews.com.kh
គេហទំព័រ www.psc-hotnews.com ដំណើការតាមប្រកាសលេខ ១៧៨ ព.ម ប្រក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ។​ អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។

ទីតាំងបើកលេងល្បែងសុីសងជល់មាន់អនឡាញត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុករំដួលចុះបង្ក្រាប!

 ទីតាំងបើកលេងល្បែងសុីសងជល់មាន់អនឡាញត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុករំដួលចុះបង្ក្រាប!





ខេត្តស្វាយរៀង៖ ទីតាំងបើកលេងល្បែងសុីសងជល់មាន់អនឡាញមួយកន្លែងនៅភូមិចំបក់កោង ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង ក្បែរដងអង់តែនពីរ

 ត្រូវបានកម្លាំងជំនាញនៃអធិការនគរបាលស្រុកស្រុករំដួលចុះបង្ក្រាបហើយក្រោមការចង្អុលបង្ហាញពីលោកវរ:សេនីយ៍ឯក មាស ធួក អធិការនគរបាលស្រុករំដួល ដឹកនាំដោយផ្ទាល់ពីលោកអធិការរងមួយរូប នៃអធិការស្រុកស្រុករំដួល នៅថ្ងៃទី០៣ខែ មិនា ឆ្នាំ ២០២៣ សមត្ថកិច្ចបានទទួលពត៌មាន ពីសារពត៌មានព្រុំ សុជា ហតញ៉ូស៍ ថាមានករណីលួចលេងល្បែងស៊ីសងខុសច្បាប់(ជល់មាន់ ក្រោមផ្លាកអាជ្ញាប័ណ្ណឡូតូ។) នៅភូមិចំបក់កោង ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង ក្បែរដងអង់តែនពីរ ស្រុករំដួល។

ក្រោយពីទទួលពត៌មានរួច កម្លាំងប៉ុស្តិ៍ សហការជាមួយកម្លាំងអន្តរាគមន៍ អធិការស្រុករំដួល

ដឹកនាំដោយលោកអធិការង មួយរូប នៃអធិការដ្ឋាននគរបាលស្រុករំដួល បានចុះបង្រ្កាបទីតាំង លេងល្បែងស៊ីសងខុសច្បាប់ (មាន់ជល់តាមឡាញ០១លេីកទាន់ពេលវេលា) នៅចំណុចទីតាំងកេីតហេតុខាងលេី។ 

ក្នុងការចុះបង្ក្រាបទទួលបានលទ្ធផល:ឃាត់បានមនុស្សចំនួនពីរនាក់ និង បានដកហូតវត្ថុតាងបានមួយចំនួន

ចំពោះម្ចាស់ទីតាំង និង អ្នកចាក់ទូរទស្សន៍ សមត្ថកិច្ចយេីងបញ្ជូនមកកាន់អធិការនគរបាលស្រុករំដួលដេីម្បីសួរនាំដំណេីររឿងខាងលេី រួចបានធ្វេីការអប់រំ កិច្ចសន្យា បញ្ឈប់ករណីលួចលេងល្បែងស៊ីសងខុសច្បាប់ ជាលើកទី 2 តទៅទៀត.នឹងធ្វើសាវតាជាតិ លិខិតធានារបស់អាណាព្យាបាល ឲ្យវិលត្រឡប់ទៅផ្ទះវិញ។ 

ពលរដ្ឋក្នុងមូលដ្ឋានអប់អសាទរចំពោះចំណាត់ការអាជ្ញាធរសមត្ថកិច្ចដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការចុះបង្ក្រាបទីតាំងបើកល្បែងកំពុងបង្កអហានិភ័យដល់ពលរដ្ឋ។

ពលរដ្ឋសង្ឃឹមថាការចុះបង្ក្រាបទីតាំងល្បែងសុីសងមួយកន្លែងនេះនិងមិនមានវត្តមានបើកលេងជាលើកទី២បន្តទៀតជាក់ជាមិនខាន!!!




Previous Post Next Post