ទីតាំងបង្គាប់ល្បែងស៊ីសង(ជល់មាន់អនឡាញ)១កន្លែងនិងល្បែងគ្រប់ប្រភេទផ្សេងទៀត ស្ថិតនៅភូមិចំបក់កោង ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង មហាជនដាក់ការសង្ស័យថាប្រហែលជាទីតាំងនោះជាឆ្នាំងបាយរបស់លោក មាស ធួក ហើយមើលទៅទើបលោកនាយប៉ុស្តិ៍មិនហ៊ានទៅក្បែរ???
ខេត្តស្វាយរៀង៖ ទីតាំងបនល្បែងស៊ីសងដ៏ធំ ១មួយកន្លែងនៅភូមិចំបក់កោង ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង ក្បែរដងអង់តែនពីរ បានបើកដំណើរការយ៉ាងរំភើយ ដោយគ្មានការរំខានដល់អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធបន្តិចសោះឡើយ។តាមប្រភពព័ត៌មានបានឱ្យដឹងថា បនល្បែងស៊ីសងមួយកន្លែងនេះ បើកដំណើរការជាសាធារណៈ ដោយមានភ្ញៀវចេញចូលយ៉ាងសស្រាក់សស្រាំ មកពីគ្រប់មជ្ឈដ្ឋាន គ្រប់ជាតិសាសន៏ មានទាំងក្មេងៗ មនុស្សចាស់ ទាំងប្រុសទាំងស្រីជាដើម។ប្រជាពលរដ្ឋដែលរស់នៅតាមតំបន់នោះបានលើកឡើងថា៖ «ទីតាំងបនល្បែងស៊ីសងខាងលើនេះ ទំនងជាមានការចូលរួមជាមួយមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានណាម្នាក់ហើយទើបមិនមានការបង្ក្រាបទប់ស្កាត់» ពោលគឺបណ្តែតបណ្ដោយឲ្យបើកដំណើរការដោយចំហរនិងដោយសេរី មិនខ្វល់ពីការកើតឡើងចោរកម្មបន្តិចឡើយដែលជាមន្ត្រីដុះស្លែគួរតែមានវិធានការទប់ស្កាត់ជាបន្ទាន់បន្ថែមទៀត បើពុំដូច្នោះទេ ចោរលួច ចោរប្លន់ កើនឡើងជាលំដាប់ជាមិនខាន ដោយសារតែការព្រងើយកន្តើយរបស់អស់លោក។
ទាក់ទិនទៅនឹងបញ្ហាល្បែងស៊ីសងខាងលើនេះពលរដ្ឋស្នើសុំដល់លោកឧត្ដមសេនីយ៍ត្រី ពេជ្រវីរៈ ស្នងការនគរបាលខេត្តស្វាយរៀង សូមដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះផងទាន
គួរបញ្ជាក់ថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បានដាក់បទបញ្ជាតឹងរ៉ឹង ដល់គ្រប់ខេត្ត-រាជធានីទូទាំងប្រទេស ឲ្យអនុវត្ត គោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព៩ចំណុច គឺត្រូវបង្ក្រាបបទល្មើសល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទឲ្យខាងតែបាន ហើយបើកើតមាននៅក្នុងទឹកដីណា អ្នកនោះជាអ្នកទទួលខុសត្រូវ។
យោងតាមច្បាប់ ស្តីពី ការបង្ក្រាបល្បែងស៊ីសង ដែលរដ្ឋសភាបានអនុម័ត កាលពីឆ្នាំ១៩៩៦ បានចែងផ្តន្ទាទោស៖
*អ្នកញៀនល្បែងស៊ីសង ផ្អែកតាម
មាត្រា៤៖ ជនណាលេងល្បែងស៊ីសង ជននោះត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ ពី១ម៉ឺនរៀល ដល់ ៥ម៊ឺនរៀល រឺ ដាក់គុកពី១សប្តាហ៍ ដល់ ១ខែ។
ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ ពី៥ម៉ឺនរៀល ដល់ ៥សែនរៀល និងដាក់គុកពី១ខែ ដល់ ១ឆ្នាំ។
*មេបនល្បែងស៊ីសង ផ្អែកតាម
មាត្រា៥៖ ត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ ពី ៥លានរៀល ដល់ ២០លានរៀល និងដាក់គុកពី ១ឆ្នាំ ដល់ ៥ឆ្នាំ ចំពោះអ្នកបើកលេងល្បែងស៊ីសង អ្នកកាន់កាប់ល្បែងស៊ីសង អ្នកចាត់ចែងនិងភ្នាក់ងារស៊ីសង។
ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ និងដាក់គុកខាងលើនេះជាអតិបរមា៕
ក្រុមការងារអ្នកសារព័ត៌មានយើងព្រុំ សុជា ហតញ៉ូស៍ រងចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័ន ពាក់ព័ន្ធ គ្រប់ពេល ម៉ោងធ្វើការ តាមរបបអ្នកសារព័ត៌មាន សូមអរគុណ


