ទីតាំងបើកលេងល្បែងសុីសងជល់មាន់អនឡាញត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកឆ្លូងចុះបង្ក្រាប!
ខេត្តក្រចេះ៖ ទីតាំងបើកលេងល្បែងសុីសងជល់មាន់អនឡាញក្នុងឃុំខ្សាច់អណ្ដែត ស្រុកឆ្លូង ខេត្តក្រចេះ ត្រូវបានកម្លាំងជំនាញនៃអធិការនគរបាលស្រុកស្រុកឆ្លូងចុះបង្ក្រាបហើយក្រោមការចង្អុលបង្ហាញពីលោកវរសេនីយ៍ឯកឆុង តូរ៉ាន់ អធិការ នៃអធិការដ្ឋាននគរបាលស្រុកឆ្លូង ដឹកនាំដោយផ្ទាល់ពីលោកអធិការរងមួយរូប នៃអធិការស្រុកឆ្លូង នៅថ្ងៃទី១១ខែ មិថុនា ឆ្នាំ ២០២៣ សមត្ថកិច្ចបានទទួលពត៌មាន ពីសារពត៌មានព្រុំ សុជា ហតញ៉ូស៍ ថាមានករណីលួចលេងល្បែងស៊ីសងខុសច្បាប់(ជល់មាន់ ក្រោមផ្លាកអាជ្ញាប័ណ្ណឡូតូ។) ក្នុងឃុំខ្សាច់អណ្ដែតស្រុកឆ្លួង ខេត្តក្រចេះក្រោយពីទទួលពត៌មានរួច កម្លាំងប៉ុស្តិ៍ សហការជាមួយកម្លាំងអន្តរាគមន៍ អធិការស្រកឆ្លូងដឹកនាំដោយលោកអធិការង ១រូប នៃអធិការដ្ឋាននគរបាលស្រុកឆ្លូង បានចុះបង្រ្កាបទីតាំង លេងល្បែងស៊ីសងខុសច្បាប់ (មាន់ជល់តាមឡាញ០១លេីកទាន់ពេលវេលា) នៅចំណុចទីតាំងកេីតហេតុខាងលេី។
លទ្ធផល:បានចុះត្រួតពិនិត្យទីតាំងលេងឡូតូ និងមាន់ជល់តាមអនឡាន ចំនួន ០២ ទីតាំង :
១.ឈ្មោះ ងឹម សេងថាវ ភេទស្រី អាយុ ៤៤ឆ្នាំ
មុខរបរលក់កាហ្វេ នៅភូមិ ថ្មីទី១ ឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះ មានអជ្ញាបណ្ណ
ល្បែងផ្សងសំណាង លាភមហាសម្បត្តិ ។
២.ឈ្មោះ កីន ឈន ភេទប្រុស អាយុ ៤០ឆ្នាំ
មុខរបរលក់កាហ្វេ នៅភូមិ ថ្មីទី២ ឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះ គ្មានអជ្ញាបណ្ណ
បានណែនាំ និងធ្វើកិច្ចសន្យាម្ចាស់ទីតាំងទាំង
ពីរខាងលើ ឲ្យឈប់ផ្តល់ទីតាំងសម្រាប់លេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ។
ពលរដ្ឋក្នុងមូលដ្ឋានអប់អសាទរចំពោះចំណាត់ការអាជ្ញាធរសមត្ថកិច្ចដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការចុះបង្ក្រាបទីតាំងបើកល្បែងកំពុងបង្កអហានិភ័យដល់ពលរដ្ឋ។
ពលរដ្ឋសង្ឃឹមថាការចុះបង្ក្រាបទីតាំងល្បែងសុីសងមួយកន្លែងនេះនិងមិនមានវត្តមានបើកលេងជាលើកទី២បន្តទៀតជាក់ជាមិនខាន!!







