ពលរដ្ឋរស់នៅក្រោយផ្សារលើ សប្បាយចិត្ត ខណៈកន្លែងហាងកាហ្វេ ហ៊ាណុយ អាចលេងល្បែងជល់មាន់បាន
ខេត្តសៀមរាប . តើលោកព្រីង ជានរណា សូម្បីតែស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក៏ខ្លាចដែល ទីតាំងល្បែងក្រោយផ្សារលើ មានល្បែងសុីសងជល់មាន់ តាមអនឡាញ បើកដោយស្របច្បាប់ ជ្រកក្រោមហាងកាហ្វេ ហ៊ាណុយ មួយកន្លែងស្ថិតក្នុង សង្កាត់ស្លក្រាម ក្រុងសៀមរាប បានបើកលេងជារៀងរាល់ថ្ងៃ រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានធ្វើការបង្ក្រាប!សូមរំលឹកថា: កាលនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ បានកន្លងទៅនេះ សម្តេចតេជោ ហ៊ុនសែន បានដាក់បទបញ្ជាឲ្យអភិបាលរាជធានី ទាំង២៥ ខេត្ត ក្រុង ដែលតម្រូវឲ្យបង្រ្កាប!ទីតាំងបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នូវទូរទាំងប្រទេស ដោយគ្មានការលើកលែង...
សម្តេចតេជោ ហ៊ុនសែន បានបញ្ជាក់យ៉ាងដាច់ណាត់ទៀតថា: បើអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ស្រុក ក្រុង ខេត្ត ណាមិនហ៊ានក្នុងការទប់ស្កាត់ និងបង្ក្រាប!ទីតាំងបនល្បែងស៊ីសងខុសច្បាប់ នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ!អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ!និងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង។
នៅឡើយតែទីតាំងបនល្បែងស៊ីសងជល់មាន់ តាមអនឡាញ ដែលជ្រកក្រោមហាងកាហ្វេ ខាងលើអាច ស្រែកគ្រហឹងអឺកង ក្នុងនោះអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន មិនមានឆន្ទះក្នុងការបង្ក្រាបឡើយ! ដូចជាត្រូវថ្នាំសណ្តំអ្វីមួយហើយមើលទៅ បានស្រវាំងភ្នែកមើលមិនឃើញ ទើបនាំគ្នាដើរបញ្រ្ចាសទិស ផ្ទុយពីគោលនយោបាយ ភូមិ ឃុំ ឲ្យមានសុវត្ថិភាព ទាំង៧ ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ។
អាស័យហេតុនេះ ទើបប្រជាពលរដ្ឋ ក៏ដូចជាមហាជនទូរទៅ សូមស្នើយ៉ាងទទូចដល់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ជាពិសេស លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប និងឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តសៀមរាប សូមមេត្តាចាត់កម្លាំងជំនាញ ក្រោមឱវាទ ចុះត្រួតពិនិត្យ និងធ្វើការបង្ក្រាប!ទីតាំងបនល្បែងសុីសងជល់មាន់ ដែលជ្រកក្រោមហាងកាហ្វេ ខាងលើនេះផង។
អង្គភាពយើងខ្ញុំ ការផ្សព្វផ្សាយនេះ ទៅតាមវីជ្ជា ជីវៈ រិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ៕


