គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.psc-news.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
អភិបាលខេត្តព្រៃវែង បន្តចុះពិនិត្យ សត្វល្អិត រុយ ស និងដង្កូវមូលស្លឹក ដែលបានស៊ីបំផ្លាញលើដំណាំស្រូវរបស់ប្រជាកសិករ ក្នុងខេត្តព្រៃវែង

គេហទំព័រ ចាស់ www.psc-news.com ប្តូទៅគេហទំព័រ ថ្មី www.promsochea-hotnews.com.kh
គេហទំព័រ www.psc-hotnews.com ដំណើការតាមប្រកាសលេខ ១៧៨ ព.ម ប្រក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ។​ អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។

អភិបាលខេត្តព្រៃវែង បន្តចុះពិនិត្យ សត្វល្អិត រុយ ស និងដង្កូវមូលស្លឹក ដែលបានស៊ីបំផ្លាញលើដំណាំស្រូវរបស់ប្រជាកសិករ ក្នុងខេត្តព្រៃវែង


អភិបាលខេត្តព្រៃវែង បន្តចុះពិនិត្យ សត្វល្អិត រុយ ស និងដង្កូវមូលស្លឹក ដែលបានស៊ីបំផ្លាញលើដំណាំស្រូវរបស់ប្រជាកសិករ ក្នុងខេត្តព្រៃវែង
ព្រៃវែង៖ នៅរសៀលថ្ងៃទី ៨ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានបន្តដឹកនាំក្រុមការងារ មន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យ  ចំពោះពពួកសត្វល្អិត ដែលមាន រុយ ស និងដង្កូវមូលស្លឹក ដែលបានស៊ីបំភ្លេចបំផ្លាញលើដំណាំស្រូវរបស់ប្រជាកសិករ ដែលការអញ្ជើញចុះពិនិត្យនេះ គឺនៅក្នុង ភូមិគោកសណ្ដែក ឃុំរក្សជ័យ ភូមិទីតាង៉ើយ ឃុំរោងដំរី និងភូមិអង្កាល់ ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង។

ក្នុងឱកាសនៃការអញ្ជើញចូលពិនិត្យនោះ ឯកឧត្តម អភិបាលខេត្ត ក៏សូមចូលរួមសោកស្ដាយជាមួយបងប្អូនប្រជាពលរដ្ឋផងដែរ ចំពោះបញ្ហាពពួកសត្វល្អិត មាន រុយ ស និងដង្កូវមូលស្លឹក ដែលកំពុងតែបានស៊ីបំភ្លេចបំផ្លាញស្រូវរបស់ប្រជាកសិករនេះ។ ដែលទាំងអស់នេះគឺជាការព្រួយបារម្ភរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋផ្ទាល់ដែលកំពុងតែទទួលរងនូវ ការប៉ះពាល់ដោយសារ រុយ ស និងដង្កូវមូលស្លឹកនេះ។

បើយោងតាមរបាយការណ៍របស់ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង បានឲ្យដឹងថា គិតត្រឹមថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤នេះ លើការងារបង្កបង្កើនផលស្រូវរដូវវស្សា អនុវត្តបានលើផ្ទៃដីសរុប មានចំនួន២២៥.៧៤៧ហិកតា ស្មើនឹង៩០,៣០%នៃផែនការ ២៥០.០០០ហិកតា ហើយនៅក្នុងរយៈពេល កន្លងមកដល់បច្ចុប្បន្ននេះមានការផ្ទុះឡើងពីពពួកសត្វល្អិត រុយ ស និងដង្កូវមូរស្លឹក បានស៊ីបំផ្លាញលើដំណាំស្រូវ របស់កសិករនៅ ក្រុង/ស្រុក ចំនួន១១ ឃុំ/សង្កាត់ ស៊ី បំផ្លាញលើផ្ទៃដីសរុបចំនួន ៣៥.៣៤២ ហិកតា ស្មើនឹង១៥,៦៦% ក្នុងនោះខូចសរុប២.២៧១ហិកតា ស្មើនឹង១,០១%។

ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយថ្នាក់ដឹកនាំខេត្ត អង្គភាពជំនាញអគ្គនាយកដ្ឋានកសិកម្ម មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ រួមជាមួយអ្នកពាក់ព័ន្ធនានា បានចុះជួយអន្តរាគមន៍ ដោយបានធ្វើការណែនាំដល់កសិករអំពីវិធានការនានាក្នុងការទប់ស្កាត់ និងកំចាត់ សត្វល្អិតរុយស/ដង្កូវមូរស្លឹក ដែលបានស៊ីបំផ្លាញដំណាំស្រូវរបស់ប្រជាកសិករ និងបានអន្តរាគមន៍បាញ់ថ្នាំ ដោយប្រើឧបករណ៍ជ្រួន និងម៉ាស៊ីនបាញ់ថ្នាំទៅលើស្រែកសិករបានសរុបចំនួន១១.៥៨៨ហិកតា ស្មើនឹង ៣២,៧៩% នៃផ្ទៃដីប៉ះពាល់សរុប នៅតាមបណ្តាក្រុង/ស្រុកក្នុងខេត្តព្រៃវែង។

នៅចំពោះមុខនេះ រដ្ឋបាលខេត្តព្រៃវែង មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រដ្ឋបាលក្រុង/ស្រុក ឃុំ/សង្កាត់ និងអ្នកពាក់ព័ន្ធទាំងអស់ នឹងបន្តតាមដាននូវការបំផ្លាញ និងចុះធ្វើអន្តរាគមន៍វិធានការនានាក្នុងការ កំចាត់ រុយ ស និងដង្កូវមូរស្លឹកទៅដល់ដំណាំស្រូវរបស់កសិករជាបន្តទៀត៕

Previous Post Next Post