បុរសម្នាក់ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធករណីបំផ្លាញដើមក្ងោកដែលដាំលម្អផ្លូវ
ព្រះសីហនុ÷ បុរសម្នាក់ដែលតែងតែធ្វើសកម្មភាពកាច់បំផ្លាញកូនដើមក្ងោកនិងដើមផ្កាផ្សេងទៀតដែលរដ្ឋបាលខេត្តបានដាំលំម្អនៅតាមសួននិងនៅតាមដងផ្លូវ តាមតំបន់ឆ្នេរក្នុងក្រុងព្រះសីហនុ ត្រូវជនមិនស្គាល់មុខលួចកាច់បំផ្លាញចោលអស់ជាច្រើនដើម ក្នុងខណៈពេលដែរកូនឈើក្ងោកកំពុងដុះលូតលាស់បានល្អ ពេលនេះត្រូវកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ១ ស្រាវជ្រាវកំណត់មុខសញ្ញា និងឈានទៅចាប់ឃាត់ខ្លួន នៅរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ ខណៈពេលជននេះកំពុងដើរតាមផ្លូវ ។ក្រោយចាប់ឃាត់ខ្លួន ជនសង្ស័យត្រូវសមត្ថកិច្ចបញ្ជូនបន្តទៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុហើយ ដើម្បីសួរនាំ និងចាត់ការទៅតាមផ្លូវច្បាប់ ៕






