សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យសមត្ថកិច្ចចាត់វិធានការតាមច្បាប់ លើគណនីហ្វេសប៊ុកឈ្មោះ «ហ៊ូ រុនអេង» ដែលចោទថាបង្គោលព្រំដែនខ្មែរវៀតណាអ្នកគ្រប់គ្រង
MoINFO APP
នាល្ងាចថ្ងៃតី៨ ខែកញ្ញានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានស្នើឱ្យសមត្ថកិច្ចចាត់វិធានការតាមច្បាប់ លើគណនីហ្វេសប៊ុកឈ្មោះ «ហ៊ូ រុនអេង» ដែលចោទថាបង្គោលព្រំដែនខ្មែរវៀតណាអ្នកគ្រប់គ្រង។
តាមរយៈបណ្តាញសង្គមហ្វេសប៊ុក សម្តេចតេជោ បានលើកឡើងថា ពេលហ្វេសប៊ុកសម្តេចបង្ហោះពីសិល្បៈករសិល្បៈការិនីទៅលេងតាមព្រំដែន ពួកជ្រុលនិយមឈ្មោះ «ហ៊ូ រុនអេង» ចូលមកខមិនដោយលើកឡើងថា «នែបង្គោលៗហើយប៉ុន្តែមនុស្សយួនចូលក្នុងដីខ្មែរយួនគ្រប់គ្រងយូរៗទៅពួកធ្វើកល្បិចចោទខ្មែរថាជាខ្មាំងឲអ្នកដឹកនាំខ្មែរសម្លាប់ ចាប់ដាក់គុកឬសម្លាប់អស់ទៅជចាយ៉ាងណាកូនៗគួរអាណិតទេ ?»
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានស្នើឱ្យសមត្ថកិច្ចស្វែងរកបុគ្គលរូបនេះមកចាត់ការតាមផ្លូវច្បាប់ ដោយហេតុថាខមិនរបស់បុគ្គលនោះ មិនមែនជាការបញ្ចេញមតិទេ។
តាមរយៈខមិនខាងលើ សម្តេចតេជោ បានឆ្លើយតបទៅវិញថា«ពីមុនពួកអ្នកថាបាត់ដីតាមព្រំដែនរហូតដល់បាត់៤ខេត្តនៅឥសាន្ត។ពេលគេបំភ្លឺរឿង ព្រំដែននិង៤ខេត្តនៅឥសាន្ត ពួកអ្នកលើកពីរឿងវៀតណាមចូលមកគ្រប់គ្រងទៅវិញតើពួកអ្នកគិតតែបង្ករឿងមិនឈប់ឬ? សួរទៅអ្នកវិញសព្វថ្ងៃកូនស្រីឬបងស្រីឬប្អូនស្រីបានជនជាតិរំលោភសេបកាមហើយឬនៅ?បើវៀតណាមគ្រប់គ្រង អស់ទៅហើយនោះ។ ល្មមៗបានហើយបើគេវាយខ្មោះបញ្ជូនចូលគុកសូមកុំចោទគេថាផ្តាច់ការ។ រឿងអាណិកជនវៀតណាមមានតាំងពីបារាំងចូលមកគ្រប់គ្រងទៅទៀតមិនមែនរឿងថ្មីទេ។ ក្រុមមេដឹកនាំរបស់ពួកអ្នកសព្វថ្ងៃតើរស់នៅបរទេសមែនទេ?វាមិនចម្លែកទេមានខ្មែររស់នៅបរទេសនិងមានជនជាតិបរទេសរស់នៅខ្មែរ។ពេលនេះអ្នកចូលមកមើលងាយនិងប្រមាថខ្មែររាប់ទាំងក្រុមគ្រួសារអ្នកផងដែរ។»
សម្តេចតេជោ ក៏ឱ្យពួកជនបរទេស ដែលខិតខំរារាំងការរើសអើងពូជសាសន៍ និងប្រឆាំងជ្រុលនិយមជួយមើលរឿងនេះផង កុំចាំដល់ពេលគេញាត់គុកទើបស្រែកថារំលោភសិទ្ធមនុស្ស ត្រូវជួយអប់រំពួកនេះជាជាងមកចោទរាជរដ្ឋាភិបាល៕



