គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.psc-news.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
ទីតាំងល្បែងសុីសង មាន់ជល់អនឡាញ នឹង ឡូតូ អនឡាញ ជាច្រើនកន្លែងនៅក្នុងសង្កាត់ចោមចៅទី១ ក្នុងខណ្ឌពោធិ៍សែនជ័យ បើកលេងអនាធិបតេយ្យ សមត្ថកិច្ចមូលដ្ឋាន មិនបង្រ្កាប!

គេហទំព័រ ចាស់ www.psc-news.com ប្តូទៅគេហទំព័រ ថ្មី www.promsochea-hotnews.com.kh
គេហទំព័រ www.psc-hotnews.com ដំណើការតាមប្រកាសលេខ ១៧៨ ព.ម ប្រក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ។​ អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។

ទីតាំងល្បែងសុីសង មាន់ជល់អនឡាញ នឹង ឡូតូ អនឡាញ ជាច្រើនកន្លែងនៅក្នុងសង្កាត់ចោមចៅទី១ ក្នុងខណ្ឌពោធិ៍សែនជ័យ បើកលេងអនាធិបតេយ្យ សមត្ថកិច្ចមូលដ្ឋាន មិនបង្រ្កាប!

 ទីតាំងល្បែងសុីសង មាន់ជល់អនឡាញ នឹង ឡូតូ អនឡាញ ជាច្រើនកន្លែងនៅក្នុងសង្កាត់ចោមចៅទី១ ក្នុងខណ្ឌពោធិ៍សែនជ័យ   បើកលេងអនាធិបតេយ្យ សមត្ថកិច្ចមូលដ្ឋាន មិនបង្រ្កាប!

រាជធានីភ្នំពេញ ÷ ប្រជាពលរដ្ឋបានរាយការណ៍មកថា! មានទីតាំងល្បែងសុីសង មាន់ជល់អនឡាញ នឹង ឡូតូអនឡាញ ជាច្រើនកន្លែង នៅក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

រៀបរាប់ដូចតទៅ


១ទីតាំងបង្កប់ល្បែងឡូតូ8888 ស្ថិតនៅភូមិត្រពាំងថ្លឹងទី ២សង្កាត់ចោមចៅទី១

២ទីតាំងបង្កប់ល្បែងឡូតូ នៅក្បែរ តារាងបាល់ទះ  ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១

៣ទីតាំងបង្កប់ល្បែងឡូតូ ស្ថិតនៅតារាងបាល់ទះ តាមបណ្ដោយផ្លូវវេងស្រេង ក្នុងសង្កាត់ចោមចៅទី១

៤ទីតាំងបង្កប់ល្បែងឡូតូ 8888 ស្ថិតនៅហាង រោងកាហ្វេ តាមបណ្ដោយផ្លូវ លេខ 118 ភូមិត្រពាំងថ្លឹង២

៥ទីតាំងល្បែងស៊ីសងមាន់អនឡាញនៅក្នុងតារាងបាល់ទះរុងរឿងបងវត្ថា ភូមិតួពង្រ សង្កាត់ចោមចៅ១

ក្រុមញៀនអ្នកល្បែងប្រុសស្រី ក្មេងចាស់នាំគ្នាមកចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន នៅសម្ងំស្ងៀម មិនឃើញចុះបង្ក្រាប! ហ៊ានផ្គើននិងបទបញ្ជា របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា។

ហេតុដូច្នេះហើយ ប្រជាពលរដ្ឋ ក៏ដូចជាមហាជន ទូទៅ សំណូមពរទៅដល់ លោកវរសេនីយ៍ឯក ម៉ន វុធី អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ  នឹង លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាល នៃគណ:អភិបាល ខណ្ឌពោធិ៍សែនជ័យ សូមជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះ ទីតាំងល្បែងស៊ីសង មាន់ជល់ត៊អនឡាញ ជាច្រើនកន្លែងស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ស្របតាមគោនយោបាយភូមិ.ឃុំ.មានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញអោយមន្ត្រីថ្នាក់ក្រោមជាតិ អនុវត្តទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងស៊ីសង គ្រប់ប្រភេទ កន្លងមកនោះ!។

សូមរំលឹកថា! ថ្មីៗនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បានចេញបទបញ្ជាអោយ អភិបាលរាជធានី.ខេត្តទាំងអស់នូវទូទាំងប្រទេស ត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងផ្សងសំណាង សូមចាត់វិធានការបិទជាបន្ទាន់ និងរាយការណ៍ផ្ទាល់ជូន”សម្តេច”៕

Previous Post Next Post