គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.psc-news.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
លទ្ធផលការងារស្រូបទាញរបស់រាជរដ្ឋាភិបាលអាណិតទី៧លើវិស័យវិនិយោគឯកជន

គេហទំព័រ ចាស់ www.psc-news.com ប្តូទៅគេហទំព័រ ថ្មី www.promsochea-hotnews.com.kh
គេហទំព័រ www.psc-hotnews.com ដំណើការតាមប្រកាសលេខ ១៧៨ ព.ម ប្រក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ។​ អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។

លទ្ធផលការងារស្រូបទាញរបស់រាជរដ្ឋាភិបាលអាណិតទី៧លើវិស័យវិនិយោគឯកជន

 

លទ្ធផលការងារស្រូបទាញរបស់រាជរដ្ឋាភិបាលអាណិតទី៧លើវិស័យវិនិយោគឯកជន
ចេញផ្សាយ ថ្ងៃទី 

ក្នុងរយៈពេលមួយឆ្នាំមកនេះ រាជរដ្ឋាភិបាលទី៧នៃរដ្ឋសភា បានទទួលលទ្ធផលខ្ពស់លើការងារទាក់ទាញវិនិយោគិនអោយមកធ្វើជំនួញនៅកម្ពុជាដោយធ្វើអោយតួលេខ គម្រោងវិនិយោគិនឡើង៧៥ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីអាណត្តិទី៦។

យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអោយដឹងថាក្នុងរយៈពេល មួយឆ្នាំនេះកម្ពុជាទទួលបានទុនវិនិយោគ ចំនួន៧៥៧០លានដុល្លារគឺកើនជាងឆ្នាំកន្លងចំនួន ១៦១ភាគរយ។

ទន្ទឹមនេះគម្រោងវិនិយោគទាំងនោះបានបង្កើតការងារចំនួនជាង៣ម៉ឺន កន្លែងកើនជាងឆ្នាំកន្លងទៅក្នុងបរិមាណកំណើន៣៩ភាគរយ។

បើយើងបែងចែកគម្រោងវិនិយោគតាមវិស័យវិញ យើងឃើញថា គម្រោងវិនិយោគលើវិស័យឧស្សហកម្ម មានកំណើន១០៣ភាគរយ លើវិស័យទេសចរណ៍ក្នុងកំណើន១៧ភាគរយ

និងគម្រោងវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ មានកំណើន៣៤៤៦ ភាគរយ ខណៈគម្រោងវិនិយោគលើវិស័យកសិកម្មមានការថយចុះទៅវិញ។

យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអោយដឹងថា ប្រភពទុនវិនិយោគចូលមកវិនិយោគនៅកម្ពុជាលក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ គឺចិនច្រើនជាងគេដោយយកចំណែក៦១ភាគរយ។កម្ពុជាឈរលំដាប់ទី២ដោយមាន ៣២ភាគរយ។សីង្ហបុរីយក៣ភាគរយ។

វៀតណាយកចំណែក១ភាគរយ និងប្រទេសម៉ាឡេស៊ី មានចំណែក១ភាគរយ។

យោងតាមរបាយការណ៍បានអោយដឹងថា ខេត្តកំពង់ស្ពឺទទួលបាន៩៥ទីតាំងវិនិយោគ ខេត្តស្វាយរៀងទទួលបាន៧១ទីតាំងវិនិយោគ  ភ្នំពេញទទួលបាន៥២ទីតាំងវិនិយោគ ខេត្តកណ្ដាលទទួលបាន៤២ទីតាំងវិនិយោគ និងខេត្តព្រះសីហនុ ទទួលបាន៤៩ទីតាំងវិនិយោគ៕ 


Previous Post Next Post