គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.psc-news.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
កម្ពុជា-ចិនជំរុញការកសាងសហគមន៍វាសនារួមក្នុងយុគសម័យថ្មី និងការផ្លាស់ប្ដូរប្រជាជន និងសេដ្ឋកិច្ច

គេហទំព័រ ចាស់ www.psc-news.com ប្តូទៅគេហទំព័រ ថ្មី www.promsochea-hotnews.com.kh
គេហទំព័រ www.psc-hotnews.com ដំណើការតាមប្រកាសលេខ ១៧៨ ព.ម ប្រក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ។​ អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។

កម្ពុជា-ចិនជំរុញការកសាងសហគមន៍វាសនារួមក្នុងយុគសម័យថ្មី និងការផ្លាស់ប្ដូរប្រជាជន និងសេដ្ឋកិច្ច

 កម្ពុជា-ចិនជំរុញការកសាងសហគមន៍វាសនារួមក្នុងយុគសម័យថ្មី និងការផ្លាស់ប្ដូរប្រជាជន និងសេដ្ឋកិច្ច

ចេញផ្សាយ ថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ ២០២៤

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត
ភ្នំពេញ៖ ភាគីកម្ពុជា និងចិននារសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ ២០២៤ នៅសណ្ឋាគារភូគីត្រាភ្នំពេញ បានបើកវេទិកា ស្តីពីការកសាងសហគមន៍វាសនារួមកម្ពុជា-ចិនក្នុងយុគសម័យថ្មី និងកិច្ចសន្ទនាការផ្លាស់ប្ដូរប្រជាជន និងប្រជាជន និងសេដ្ឋកិច្ចកម្ពុជា-ចិន។

ព្រឹត្តិការណ៍នេះ គាំទ្រដោយនាយកដ្ឋានកិច្ចការកម្មសិទ្ធិបោះពុម្ពផ្សាយបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន , ក្រសួងព័ត៌មាន ,ក្រសួងពាណិជ្ជកម្ម ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលផ្សព្វផ្សាយអាស៊ីប៉ាស៊ីហ្វិក នៃនាយកដ្ឋានកិច្ចការកម្មសិទ្ធិបោះពុម្ពផ្សាយភាសាបរទេសប្រទេសចិន , បណ្ឌិត្យសភាសហសម័យចិន និងសិក្សាសកល, គ្រឹះស្ថានបោះពុម្ពផ្សាយបរទេស និងសារព័ត៌មានASEANTOP News ព្រមទាំងមានការសហការរៀបចំឡើងដោយមូលនិធិដើម្បីអភិវឌ្ឍន៍វប្បធម៌ចិននៅកម្ពុជា។

នៅក្នុងឱកាសនោះ លោកDu Zhanyuan នាយកក្រុមបោះពុម្ពអន្តរជាតិចិនមានប្រសាសន៍ថា វេទិកានេះគឺជាការពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងប្រទេសទាំងពីរលើវិស័យផ្សេងៗជាពិសេស ដូចជាវិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការអភិវឌ្ឍ និងជំរុញការផ្លាស់ប្ដូរយុវជន ដើម្បីជាមូលដ្ឋានគ្រឹះនៃមិត្តភាពពីមួយជំនាន់ទៅមួយជំនាន់។
លោកជំទាវខា ឡេង រដ្ឋលេខាការក្រសួងពាណិជ្ជកម្មមានប្រសាសន៍ថា វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរជាពិសេសវិស័យពាណិជ្ជកម្ម ជាក់ស្តែង គិតត្រឹមខែកក្កដា ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិន និងកម្ពុជា បានកើនឡើងដល់ ៨.៧២៣ ពាន់លានដុល្លារសហរដ្ឋអាមេរិក កើនឡើង ២៣% ទិន្នន័យនេះឆ្លុះបញ្ចាំងយ៉ាងពេញលេញពីវឌ្ឍនភាពវិជ្ជមាននៃពាណិជ្ជកម្មរវាង ប្រទេសទាំងពីរ។

ថ្លែងសន្ទរកថា តាមរយៈវីដេអូ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ព្រឹត្តិការណ៍នៅថ្ងៃនេះ ធ្វើឡើងក្រោមប្រធានបទ ``កិច្ចសន្ទនាផ្លាស់ប្ដូរសេដ្ឋកិច្ច និងវប្បធម៌`` គឺជាការឆ្លុះបញ្ចាំងយ៉ាងរស់រវើកនៃការអភិវឌ្ឍភាពជាដៃគូសហប្រតិបត្តិការកម្ពុជា-ចិន។ មិនត្រឹមតែប៉ុណ្ណោះ វាឆ្លុះបញ្ចាំងពីភាពជាដៃគូ រយៈពេលវែងដ៏ស៊ីជម្រៅរវាងកម្ពុជា និងចិនក្នុងវិស័យផ្សេងៗដូចជា ពាណិជ្ជកម្ម វប្បធម៌ ប្រព័ន្ធផ្សព្វផ្សាយ និងទេសចរណ៍។

លោកសុខ សុភ្រ្តា អ្នកចូលរួមកម្មវិធីនេះ បានបង្ហាញការគាំទ្រ និងវាយតម្លៃខ្ពស់កម្មវិធីនេះ ព្រោះបានស្តាប់ការចែករំលែកពីបទពិសោធន៍ថ្មីៗរបស់វាគ្មិនជំនាញពាក់ព័ន្ធមកពីស្ថាប័នជាច្រើន។

សម្ភាសន៍៖ « កម្មវិធីនេះល្អ វាបានបង្ហាញពីទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។ កម្មវិធីនេះយើងបានស្តាប់នូវមតិយោបល់មន្ត្រីជំនាញមកពីច្រើនក្រសួងស្ថាប័ន និងអ្នកវិនិយោគ ដោយយើងដឹងហើយថា ប្រជាជនកម្ពុជា និងចិនបានសហការ និងរស់នៅជាមួយគ្នា ទាំងវប្បធម៌ និងការធ្វើជំនួញចាប់តាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្ននេះ »។

បន្ទាប់ពីថ្នាក់ដឹកនាំថ្លែងសន្ទរកថា ចំណាប់អារម្មណ៍រួចមក អង្គពិធី ក៏បានបន្តកិច្ចសន្ទនាស្តីពីការផ្លាស់ប្ដូរប្រជាជន និងប្រជាជន និងសេដ្ឋកិច្ចកម្ពុជា-ចិន ដែលមានវាគ្មិនមកពីរាជបណ្ឌិត្យសភាកម្ពុជា តំណាងសមាគមសារព័ត៌មាន តំណាងក្រុមហ៊ុនចិន ធ្វើការពិភាក្សា គ្នាយ៉ាងផុលផុសលើវិស័យវប្បធម៌ ពាណិជ្ជកម្ម និងទំនាក់ទំនងរវាងកម្ពុជា និងចិនផងដែរ៕

Previous Post Next Post