គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.psc-news.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី ផ្តល់ជាដំណោះស្រាយចំនួន៣ចំណុច ដល់សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក

គេហទំព័រ ចាស់ www.psc-news.com ប្តូទៅគេហទំព័រ ថ្មី www.promsochea-hotnews.com.kh
គេហទំព័រ www.psc-hotnews.com ដំណើការតាមប្រកាសលេខ ១៧៨ ព.ម ប្រក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ។​ អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។

សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី ផ្តល់ជាដំណោះស្រាយចំនួន៣ចំណុច ដល់សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក

 

សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី ផ្តល់ជាដំណោះស្រាយចំនួន៣ចំណុច ដល់សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក
ចេញផ្សាយ ថ្ងៃទី MoINFO APP

បន្ទាប់ពីបានចូលរួមកម្មវិធីរត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងអង្គរវត្តលើកទី ២៩ សម្តេចមាហបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឆ្លៀតឱកាសចុះមកពិនិត្យ​ស្ថានភាព​ និងទស្សនាសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប ។

សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក​ ជាទីកន្លែងផ្តល់នូវទស្សនីយភាពបែបធម្មជាតិនៃការរស់នៅរបស់បងប្អូនប្រជាជនខ្មែរតាមបែបបទអ្នកទន្លេ​ និងសម្រស់ធម្មជាតិសម្បូរបែបរបស់បឹងទន្លេសាប​ផងដែរ។

តាមរយៈសារតាមបណ្តាញសង្គមតេឡេក្រាម នាព្រឹកថ្ងៃទី២ ខែវិច្ឆិកានេះ សម្តេចបវរធិបតី បានទទួលបាននូវសំណូមពរ​មួយចំនួន​ ហើយសម្រេចផ្តល់ជាដំណោះស្រាយចំនួនដូចខាងក្រោម៖

១. កសាងផ្លូវកៅស៊ូ ៨គីឡូម៉ែត្រ​ លើផ្លូវក្រាលគ្រួសក្រហម​ដែលមានស្រាប់ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរ​ និងកាត់បន្ថយការហុយ

២. កសាងបញ្ជរលក់សំបុត្រថ្មីរបស់សហគមន៍ ដែលនឹងជួយឱ្យសហគមន៍មិនចាំបាច់ជួលដីដើម្បីលក់សំបុត្រដូចបច្ចុប្បន្ន

៣. ផ្តល់បន្ថែមនូវធុងសំរាមក្នុងសហគមន៍ ដើម្បីថែរក្សាអនាម័យ និងបរិស្ថាន នៅក្នុងតំបន់។

ការផ្តល់ដំណោះស្រាយនេះ បានធ្វើឡើងក្រោយពីសម្តេចបានទស្សនកិច្ច​ និងជួបសំណេះសំណាលផ្ទាល់ជាមួយសហគមន៍​ ពិសេសអ្នកប្រកបរបរជាអ្នកបើកបរកាណូត​ និងអុំទូកបម្រើសេវាជូនអ្នកទេសចរ។

សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះបងប្អូនប្រជាពលរដ្ឋនៅកំពង់ភ្លុក ដែលបានរួមគ្នាចងក្រងជាសហគមន៍​ ដើម្បីផ្តល់ជូននូវសេវាកម្មយ៉ាងល្អជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រកបដោយស្នាមញញឹមនិងសប្បាយរីករាយ​ ជាពិសេសក៏រួមចំណែកក្នុងការលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃ​ និងបង្កើតផលិតផលទេសចរណ៍បន្ថែមនៅក្នុងខេត្តសៀមរាប៕ ដោយ៖​កន ចំណាន

Previous Post Next Post